en     km
en     km

អា​មេ​រិ​ក​នឹង​បន្ត​ជួយ​ជ្រោមជ្រែង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ តាម​រយៈ​ការ​បោះ​ឆ្នោត (មានសំឡេង)

Share

ភ្នំពេញ៖ ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបាស៊ីភិក លោក ប៉ាទ្រិក មើហ្វ៊ី  ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា បានចាប់ផ្តើមជួបជាសេរីកាលពីថ្ងៃអង្គារជាមួយរដ្ឋមន្ត្រីការបរទេសនិងប្រធានគណបក្សសង្គ្រោះជាតិ។

kro
អនុប្រធានគណបក្សសង្គ្រោះជាតិបានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា  ក្នុងជំនួបនោះមន្ដ្រីជាន់ខ្ពស់អាមេរិកបានបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោននៅតែប្រកាន់ជំហរថា អេមេរិកនឹងប្រឹងប្រែងឲ្យកាន់តែខ្លាំងដើម្បីរក្សាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការបោះឆ្នោត។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានអះអាងនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកនៅតែបន្តជួយជ្រោមជ្រែងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សេចក្តីអះអាងនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះក្រោយពីជំនួបរវាងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនិងលោក ប៉ាទ្រិក មើហ្វ៊ី ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់អាស៊ីប៉ាស៊ីភិក។

លោកស្រី មូរ សុខហួរ តំណាងរាស្ត្រនិងជាអនុប្រធានគណបក្សប្រឆាំងបានប្រាប់វិទ្យុស្ត្រី អេហ្វអឹម១០២ នៅថ្ងៃនេះថាលោក មើហ្វ៊ី បានធានាអះអាងយ៉ាងដូច្នេះ ក្រោយពីប្រធានគណបក្សប្រឆាំងលោក កឹម សុខា បានលើកពីបញ្ហាជាច្រើនជុំវិញការបោះឆ្នោតនៅកម្ពុជា ជាពិសេសគណបក្សនេះចង់ឲ្យអាមេរិកធ្វើយ៉ាងណា ជួយដល់ដំណើរការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយ សេរី ត្រឹមត្រូវ និងយុត្ដិធម៌។ ជាងនេះគណបក្សនេះក៏បានលើកយកទុក្ខកង្វល់របស់ខ្លួនជុំវិញការអនុវត្ដច្បាប់របស់ស្ថាប័នតុលាការ អភ័យឯកសិទ្ធិអ្នកតំណាងរាស្ដ្រ និងអ្នកជាប់ឃុំផ្សេងៗ។

លោកស្រី មួរ សុខហួរ អះអាងថា ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ប៉ាទ្រិក មើហ្វ៊ី បានសន្យាថា អាមេរិកនឹងធ្វើយ៉ាងណាជួយដល់ដំណើរលទ្ធប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈបោះឆ្នោតនាពេលខាងមុខនេះ។ «យើងនិយាយអំពីលទ្ធិប្រជាធិបតេយ្យជំហរ របស់សហរដ្ឋអាមេរិក នឹងជួយការពារសិទ្ធិមនុស្ស លើកស្ទួយសីទ្ធិសេរីភាព ឲ្យមានការការពារដោយច្បាប់តាមប្រព័ន្ធយុត្ដិធម៌ដោយឯករាជ្យដែរ»

លោកស្រី មូរ សុខហួរ
លោកស្រី មូរ សុខហួរ

លោក ប៉ាទ្រិក មើហ្វ៊ី បានមកដល់កម្ពុជា នៅថ្ងៃទី២៥ មេសា ម្សិលមិញ។ ការមកដល់របស់លោកនាពេលនេះ គឺជាដំណើរទស្សកិច្ចមួយដែលមានគម្រោងជួបទាំងរដ្ឋាភិបាល បក្សប្រឆាំង សង្គមស៊ីវិល តំណាងវិស័យឯកជន និងជួបសន្ទានជាមួយសមាជិក នៃអង្គការគំនិតផ្តួចផ្តើមអ្នកដឹកនាំវ័យក្មេងនៅតំបន់អាស៊ីអាគ្នេយ៍( Young Southeast Asian Leaders Initiative) ផងដែរ។

ដូចការគ្រោងទុកបន្ទាប់ពីមកដល់កម្ពុជាភ្លាម លោក ប៉ាទ្រិក មើហ្វ៊ី បានជួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជា ដែលជំនួបនេះភាគីទាំងពីរបានពិភាក្សាកិច្ចការជាច្រើន ក៏ប៉ុន្ដែគ្មាន ការពិភាក្សា លើកិច្ចការសិទ្ធិមនុស្សនៅកម្ពុជានោះទេ។
នេះបើយោងតាមលោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។ «អើ.. មិន ការពិភាក្សាគឺផ្ដោតសំខាន់ទៅលើ ខ្ញុំសូមជម្រាបជួនគឺបញ្ហាតំបន់ បញ្ហានៅកូរ៉េខាងជើង គឺការចូលរួមរបស់កម្ពុជាក្នុងការអនុវត្ដ ដោយពេញលេញទៅតាមដីការរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និងបញ្ហាសមុទ្រចិនខាងត្បូង »

ក្នុងជំនួបជាមួយមន្ត្រីកាទូតសហរដ្ឋអាមេរិកកាលពីម្សិលមិញដែរ លោករដ្ឋមន្ត្រីការបរទេសប្រាក់ សុខុន ក៏បានរំលឹកពីការបញ្ជូនពលរដ្ឋកម្ពុជាពីសហរដ្ឋអាមេរិកផងដែរបន្ទាប់ពីពួកគេត្រូវជាប់ទោសនៅទីនោះ។ លោក ប្រាក់ សុខុន គូសបញ្ជាក់ថាកម្ពុជាមានគម្រោងចរចាលើបញ្ហានេះឡើងវិញ៕

Share

ព័ត៌មានទាក់ទង

Image