loader

អា​មេ​រិ​កត្រៀមបាញ់កាំជ្រួច ខណៈកូរ៉េខាងជើងដាក់តាំងកាំភ្លើងត្បាល់រាប់រយដើម

កងទ័ពជើងទឹករបស់អាមេរិកបានដាក់ពង្រាយកាំជ្រួចរួចរាល់អស់ហើយនៅថ្ងៃនេះ ដើម្បីបាញ់ទម្លាក់កាំជ្រួចបំពាក់ដោយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ខណៈកូរ៉េខាងជើងបានបង្ហាញកាំភ្លើងត្បាល់រាប់រយដើម ដាក់តាំងនៅមាត់សមុទ្ររបស់ខ្លួន។

កូរ៉េខាងជើងដាក់ពង្រាយកាំភ្លើងត្បាល់ ត្រៀមប្រយុទ្ធជាមួយអាមេរិក។ រូបភាព ពី News Now
រូបភាពកូរ៉េខាងជើងដាក់ពង្រាយកាំភ្លើងត្បាល់ត្រៀមប្រយុទ្ធជាមួយអាមេរិក។ News Now

សេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន News Now បានឱ្យដឹងថា អាមេរិកបានដាក់ពង្រាយកាំជ្រួច និងកាំជ្រួចវាយប្រហារលើកាំជ្រួចបានចប់សព្វគ្រប់អស់ហើយ នៅតាមព្រំដែននិងតំបន់មួយចំនួននៃប្រទេសកូរ៉េខាងត្បូងដើម្បីបាញ់ប្រហារទៅលើកាំជ្រួចរបស់កូរ៉េខាងជើង ប្រសិនបើក្រុងព្យុងយ៉ាងសម្រេចសាកល្បងបាញ់កាំជ្រួចប្រល័យលោកដែលពិភពលោកថ្កោលទោសយ៉ាងខ្លាំងនេះ។

ប្រភពដដែលបានបញ្ជាក់ទៀតថា មេបញ្ជាកងទ័ពអាមេរិក និងមេបញ្ជាកងទ័ពកូរ៉េខាងត្បូងបានជួបប្រជុំគ្នាជាថ្មីទៀតនៅថ្ងៃនេះ ដោយសម្រេចថាត្រូវការពារខ្លួនទប់ទល់និងការឈ្លានពានពីសំណាក់កូរ៉េខាងជើង ។

រូបភាព អាមេរិកដាក់ពង្រាយកងទព័នៅកូរ៉េខាងត្បូងត្រៀមប្រយុទ្ធជាមួយកូរ៉េខាងជើង។ News Now
រូបភាព អាមេរិកដាក់ពង្រាយកងទព័នៅកូរ៉េខាងត្បូងត្រៀមប្រយុទ្ធជាមួយកូរ៉េខាងជើង។ News Now

កាលពីថ្ងៃម្សិលមិញ កូរ៉េខាងជើងបានធ្វើសមយុទ្ធកាំភ្លើងធំនៅទូទាំងប្រទេសដោយពង្រាយកាំភ្លើងធំ និងបាញ់ទម្លាក់នៅមាត់សមុទ្ររបស់ខ្លួន ដែលធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលអាមេរិកបានបញ្ចូននាវាចម្បាំងផ្ទុកដោយយន្ដហោះ ៦០គ្រឿង និងកាំជ្រួច ៣០០ដើម ព្រមទាំងនាវាមុជទឹកមកដល់ឧបទ្វីបកូរ៉េដែលនោះ។

អ្នកវិភាគគិតថា សង្គ្រាមឧបទ្វីបកូរ៉េអាចនឹងចាប់ផ្ដើមឆាប់ៗនេះហើយ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សភាអ៊ូហ្គង់ដាបានអនុម័តច្បាប់ដាក់ទោសចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា

កាលពីថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ សភារបស់[...]

ភរិយាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រីRosmah Mansor នឹងទៅសិង្ហបុរីបន្ទាប់ពីតុលាការសម្រេចផ្ដល់លិខិតឆ្លងដែនបណ្តោះអាសន្នឱ្យលោកស្រីវិញ

  លោកស្រី Rosmah Mansor ភរិយាអតីតនាយករដ្[...]

ប្រជាជនអាមេរិកបានធ្វើបាតុកម្មនៅមុខសេតវិមាន ជុំវិញករណីខួងយកប្រេងនៅអាឡាស្កា

ប្រជាពលរដ្ឋអាមេរិកសម្តែងការមិនពេញចិត្ត និងបាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x