loader

ភរិយាលោក ឈុត វុទ្ធី៖ ៥ ឆ្នំា គ្មានពន្លឺយុត្តិធម៌ចំពោះ រូបខ្ញុំនិងកូនៗនោះទេ

ភ្នំពេញ៖ នៅថ្ងៃទី ២៦ ខែ មេសា ឆ្នំា ២០១៧នេះ គឺជាខួបប្រាំឆ្នំានៃការ បាញ់ សម្លាប់ លោក ឈុត វុទ្ធី អ្នកអភិរក្សធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។

កូនប្រុសលោក ឈុត វុទ្ធី លើកបង្ហាញរូបថតឪពុកក្នុងសកម្មភាពល្បាតព្រៃឈើ។ ប្រភពរូបថត៖ ហ្វេសប៊ុកឈ្មោះ Chuth Wuthy son.
កូនប្រុសលោក ឈុត វុទ្ធី លើកបង្ហាញរូបថតឪពុកក្នុងសកម្មភាពល្បាតព្រៃឈើ។ ប្រភពរូបថត៖ ហ្វេសប៊ុកឈ្មោះ Chuth Wuthy son។

អ្នកស្រី សម ចាន់ធី ភរិយា លោក ឈុត វុទ្ធី បានបង្ហាញអារម្មណ៍ឈឺចាប់ ចំពោះការផ្តល់ភាពយុត្តិធម៌ដល់ក្រុមគ្រួសាររបស់អ្នកស្រីក្នុងរយៈ ៥ ឆ្នំា កន្លងមកនេះដែលអ្នកស្រីថា«៥ ឆ្នំា គ្មានពន្លឺយុត្តិធម៌ចំពោះ រូបខ្ញុំនិង កូនៗ នោះទេ »។

ទោះបីយ៉ាងណាអ្នកស្រី ចាន់ធី នៅតែមានក្តីសង្ឃឹមថា នឹងទទួលបានយុត្តិធម៌ ពិតប្រាកដនៅក្នុងថ្ងៃណាមួយ។ តែបែបនេះក្ដីអ្នកស្រី ជឿថា ការសម្លាប់ប្តី របស់ អ្នកស្រី នឹងមានអ្នកបញ្ជានៅពីក្រោយ។

លោក ឈុត វុទ្ធី ប្រធានក្រុមអភិរក្សធនធានព្រៃឈើ នៅកម្ពុជា បានបាញ់ សម្លាប់ នៅស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង កាលពីថ្ងៃ២៦មេសា ឆ្នាំ ២០១២ នៅពេលលោកដើរល្បាតព្រៃ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទយកការណ៍៖បញ្ហាជំងឺមិនឆ្លងនូវតែលំបាកទប់ស្កាត់បើសិនការផ្សាយផលិតផលគ្រឿងស្រវឹងនិងភេសជ្ជៈផ្អែមៗនៅតែបន្តមានតាមទីសាធារណៈ

ភ្នំពេញ៖ ប្រជាពលរដ្ឋ ពិសេសយុវជនមានការព្រួយបារ[...]

១៤កុម្ភៈ៖ យុវជនផ្លាស់ប្ដូរទស្សនអំពីទិវានៃក្ដីស្រលាញ់

យុវជនខ្មែរនៅពេលបច្ចុប្បន្ននេះ មានការផ្លាស់ប្ដ[...]

សាស្ដ្រាចារ្យចម្រៀងបុរាណ៖ ធនធានអ្នកច្រៀងបុរាណមានមិនដល់១០នាក់ផងដែលអាចប្រើការបានកម្ពុជា

គេតែងតែលឺចម្រៀងបុរាណនៅតាមពិធីបុណ្យជាតិនានា ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x