loader

អតីតរដ្ឋមន្ដ្រី​ការ​បរទេស​ហ្វី​លី​ពី​ន​សុំ​ឱ្យ​សមាគម​អាស៊ាន​រួម​គ្នា​បង្ខំ​ចិន​គោរព​ក្រម​ប្រតិបត្តិ​សមុទ្រ​

អតីតរដ្ឋមន្ដ្រីការបរទេសហ្វីលីពីន Albert del Rosario កាលពីថ្ងៃអង្គារ៍ បានទទូចឱ្យសមាគមអាស៊ាន បង្ខំចិនអនុវត្តន៍ក្រមប្រតិបត្តិសមុទ្រនិងអនុវត្តតាមសេចក្ដីសម្រេចរបស់មជ្ឈិតការអន្ដរជាតិរឿងជម្លោះសមុទ្រខាងត្បូង។

usa

កាលពីឆ្នាំ ២០១៥ តុលាការមជ្ឈិតការអន្ដរជាតិបានចេញសេចក្ដីសម្រេចដោយផ្ដល់សិទ្ធិអោយប្រទេសហ្វីលីពីន មានសិទ្ធចូលទៅកាន់តំបន់មួយចំនួននៅសមុទ្រចិនខាងត្បូងដែលតំបន់នោះភាគច្រើនត្រូវបានចិនចូលទៅគ្រប់គ្រង។

អតីតរដ្ឋមន្ដ្រីការបរទេសហ្វីលីពីន បានបញ្ជាក់ទៀតថា អ្វីដែលចិនមិនព្រមអនុវត្តតាមមជ្ឈិតការអន្ដរជាតិបង្ហាញថា ចិនបានរំលោភលើសិទ្ធអធិបតេយ្យភាពរបស់ហ្វីលីពីន ហើយរំលោភលើគោលការណ៍ច្បាប់អន្ដរជាតិទៀតផង ។ក្នុងន័យនេះ អតីតរដ្ឋមន្ដ្រីរូបនេះ បានទទូចឱ្យរដ្ឋមន្ដ្រីការបរទេសអាស៊ានពិនិត្យមើលជំហររបស់ចិនឡើងវិញហើយសម្រេចអោយបាននូវក្រមប្រតិបត្តិសមុទ្រដែលសមាគមនេះបានរៀបរៀងឡើងកាលពីប៉ុន្មានឆ្នាំមុននេះ។

ជម្លោះសមុទ្រចិនខាងត្បូងកើតឡើងរវាងចិន ជាមួយហ្វីលីពីន ចិនជាមួយវៀតណាម ចិនជាមួយព្រុយនេ និងចិនជាមួយម៉ាឡេស៊ី៕ប្រភព:The Nation

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សភាអ៊ូហ្គង់ដាបានអនុម័តច្បាប់ដាក់ទោសចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា

កាលពីថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ សភារបស់[...]

ភរិយាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រីRosmah Mansor នឹងទៅសិង្ហបុរីបន្ទាប់ពីតុលាការសម្រេចផ្ដល់លិខិតឆ្លងដែនបណ្តោះអាសន្នឱ្យលោកស្រីវិញ

  លោកស្រី Rosmah Mansor ភរិយាអតីតនាយករដ្[...]

ប្រជាជនអាមេរិកបានធ្វើបាតុកម្មនៅមុខសេតវិមាន ជុំវិញករណីខួងយកប្រេងនៅអាឡាស្កា

ប្រជាពលរដ្ឋអាមេរិកសម្តែងការមិនពេញចិត្ត និងបាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x