loader

រន្ទះបាញ់​និង​ខ្យល់​កន្ត្រាក់​សម្លាប់​មនុស្ស​ ២​នាក់​ និង​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​៤៧​ខ្នង​

ភ្នំពេញ៖ ខ្យល់កន្ត្រាក់ លាយឡំ ភ្លៀងធ្លាក់យ៉ាងខ្លាំង កាលពីថ្ងៃទី២៥ ខែមេសា  បានបណ្តាលឱ្យ ខូចខាតផ្ទះ ចំនួន៤៧ខ្នង និងបណ្តាលឱ្យមនុស្សស្លាប់២ នាក់ ដោយសាររន្ទះបាញ់ ដែលឧបទ្ទវហេតុនេះកើតឡើងនៅខេត្តពីរផ្សេងគ្នា។

ប្រភពរូបភាពពី នគរបាលជាតិ
ប្រភពរូបភាពពី នគរបាលជាតិ

ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ១៦និង៣០នាទី មានកើតករណី ខ្យល់កន្ត្រាក់ លាយឡំ ជាមួយភ្លៀងធ្លាក់ខ្លាំងមួយមេយ៉ាងធំ នៅភូមិចំនួន ០៤ គឺភូមិ តាម៉ាន ភូមិខ្ទុំ ភូមិថ្នល់បត់ និងភូមិថ្មី សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្តាលខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ៤៧ខ្នង។ នេះបើយោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ។

ក្នុងនៅក្នុងហេតុការណ៍នេះផងដែរ ក៏មានករណីរន្ទះបាញ់ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ឈ្មោះ យ៉ុន មួត ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិខ្ទុំ សង្កាត់កូនគ្រៀល ក្រុងសំរោង ។
ករណីដូចគ្នានេះ នៅខេត្តកំពង់ឆ្នាំងស្ត្រីម្នាក់ និងគោ ២ក្បាល ត្រូវរន្ទះបាញ់បណ្តាល ឱ្យស្លាប់ភ្លាមៗនៅកណ្តាលវាលស្រែក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ស្រី្តរងគ្រោះឈ្មោះ នួន សុខុម អាយុ៤២ឆ្នាំ រស់នៅ ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះត្រូវរន្ទះបាញ់ខណៈដែលគាត់កំពុងដឹកគោមកផ្ទះ កាត់តាមវាលស្រែ ពេលមេឃកំពុងតែភ្លៀងរលឹមស្រិចៗ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x