en     km
en     km

ស្ត្រី​កម្ពុជា​ជា​អ្នកបំរើ​តាម​ផ្ទះ​ជា​ច្រើន​រយ​នាក់​នឹង​ទៅ​ធ្វើការ​នៅ​ទីក្រុង​ហុងកុង​នា​ខែ​ កញ្ញា​ឆ្នាំ​នេះ​(មានសំឡេង)

Share

ហុងកុង៖ ពលករចំណាកស្រុកកម្ពុជាជាង១០០០ នាក់នឹងត្រូវបញ្ជូនទៅទីក្រុង ហុងកុង នាសរទររដូវខាងមុខនេះដែលជាផ្នែកមួយក្នុងការបង្កើនឡើងនៃការតម្រូវការស្ត្រីមើលថែផ្ទះនៅទីក្រុងហុងកុង។ ការរង់ចាំនៃការមកដល់របស់ពលករកម្ពុជា ត្រូវបានអាជ្ញាធរហុងកុងបន្ថយការរឹតបន្តឹងទិដ្ឋាការ សម្រាប់ពលករជនជាតិកម្ពុជាទាំងនោះ។  លោក សេរីវឌ្ឍនៈ ធ្វើសេចក្ដី រាយការណ៍៖

 

18109513_1725039131127040_1409105980_n

ទីភ្នាក់ងារការងារនៅទីក្រុង ហុងកុង បានស្វាគមន៏ការមកដល់នៃពលករចំណាកស្រុកពីប្រទេសផ្សេមានប្រទេស ឥណ្ឌូណេស៊ី និង ហ្វីលីពីនតែកម្ពុជា ត្រូវបានសាទរដោយពេញចិត្តជាងគេ។ លោក Elain Fung នាយកនៃមជ្ឈមណ្ឌលការងាររបស់ក្រុមហ៊ុន¬Indo Indah បានលើកឡើងថា តម្រូវការ ពលករពីប្រទេសកម្ពុជាគឺជាការជួយដល់ការងារមេផ្ទះនៅក្រុងហុងកុង។

ពលករចំណាកស្រុកកម្ពុជា ជាង១០០០នាក់ ដែលជាជនអន្តោប្រវេសន៏ គឺត្រូវបានគេរំពឹងទុកថានិងចូលរួមជាមួយនិងពលករជាង ៣៣០០០០ នាក់ ដែលគម្រោងនិងចាប់ផ្តើម នាខែកញ្ញា ឬ ខែ តុលានេះ។

ក្រុមពលករកម្ពុជា ១០០០នាក់ នេះ នឹងត្រូវបានគេបង្រៀនអំពីភាសាចិន និងធ្វើការថែរក្សា នូវសុខភាព ហើយមានការហ្វឹកហាត់ សម្រាប់រយៈពេល ៣ខែដំបូង នៅកម្ពុជា មុន ពេលដែលពលករខ្មែទៅដល់ទីក្រុងហុង កុង។ នេះបើយោងទៅតាមលោក Simon Liu Wing ប្រធានអភិវឌ្ឍន៏ធនធានមនុស្សកម្ពុជា។

យោងតាម លោក Simon Liu Wing សមាគមនឹងដើរតួ ជាអ្នកតំណាងឲ្យរដ្ឋាភិបាលកម្ពុជា ដើម្បីធានាសិទ្ធិពលករខ្មែរដែលរស់នៅទីក្រុងហុងកុង។

ទីភ្នាក់ងារការងារនឹងចាប់ផ្តើមកំណត់អំពីប្រាក់ខែ បន្ទាប់ពីក្រុមដំបូងនេះត្រូវបានគេវាយតម្លៃ។ ប៉ុន្តែកញ្ញា Teresa Liu Tsui-lan នាយកគ្រប់គ្រងនៃមណ្ឌលសេវាកម្មការងានៅក្រុងហុងកុង បាននិយាយថា គឺជារឿងមួយដ៏លំបាកមួយ ដែលពលករមកពីប្រទេស ឥណ្ឌូណេស៊ី និង ហ្វីលីពីន ត្រូវបានរឹតបន្តឹងចំនួនពួកគេ។

កញ្ញាបានសា្វគមន៏ដល់ជនជាតិកម្ពុជាដែលជាពលករ ក៏ប៉ុន្តែកញ្ញាក៏រង់ចាំមើលថាតើពួកគេធ្វើការបានល្អដែលឬទេ។
កញ្ញាបាននិយាយទៀតថា៖«វាគឺផ្អែកមួយត្រូវហ្វឹកហាត់ ឲ្យសម្របខ្លួនទៅតាមបរិបទបរិស្ថាន នៃទីក្រុងហុងព្រោះពួកគេ ត្រូវមកជំនួស ពលករមកពី ហ្វីលីពីន និងឥណ្ឌូនេស៊ី។

កញ្ញា បន្តថាជនជាតិកម្ពុជាគឺជាជាតិសាសន៍ថ្មីបំផុតមិនដែលធ្លាប់ប្រឡូកទៅកាន់ទីផ្សារសេរី របស់ទីក្រុង ហុងកុងគឺ បែបនេះហើយដែលវាមានបញ្ហាជាច្រើនដែលត្រូវព្រួយបារម្ភ។ស្ត្រីកម្ពុជាក៏មានការធ្វើចំណាកស្រុកទៅ ធ្វើជាស្ត្រីបំរើតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី និង សហបុរីដែរ៕ ប្រភពៈSouth China Morning Post

 

Share

Image
Image
Image