en     km
en     km

ក្រសួង​ធនធានទឹក​ព្រមាន​ពលរដ្ឋ​ពី​គ្រោះថ្នាក់​ដោយ​រន្ទះ​ នៅ​ចុង​ខែមេសា​នេះ​

Share

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជួនដំណឹងបន្ថែម ស្ដីពីអាកាសធាតុ ដោយព្រមានពលរដ្ឋរស់នៅក្នុងតំបន់វាលទំនាប និងតំបន់ខ្ពស់រាបត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតរន្ទះ និងខ្យល់កន្ដ្រាក់ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ មេសា។
rotess
តាមសេចក្ដីជួនដំណឹងរបស់ក្រសួងធនធានទឹកដែលផ្សព្វផ្សាយនៅយប់ថ្ងៃទី២៥ មេសា បញ្ជាក់បន្ដថា ចាប់ពីពេលដំណាច់ខែមេសា រហូតដល់ថ្ងៃទី០៦ ឧសភា ព្រះរាជាណាចក្រកម្ពុជា នឹងមានភ្លៀងធ្លាក់រាយបាយក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស។

តាមក្រសួងមូលហេតុដែលបង្កឲ្យកម្ពុជា មានភ្លៀងធ្លាក់ លាយឡំនិងបាតុភូត រន្ទះ ខ្យល់កន្ដ្រាក់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ពីព្រោះតែកម្រិតសម្ពាធទាមលើផ្ទៃដី បានបន្ដគ្រប់ដណ្ដប់លើព្រះរាជាណាចក្រកម្ពុជា ហើយខ្យល់បានវិវត្ដ និងចាប់ផ្ដើមប្ដូរទិដៅ ដោយបក់មកពីទិសខាងត្បូង និងនីរតី មកកម្ពុជា៕

Share

Image
Image
Image