en     km
en     km

អ្នកជំនាញ ៖ អាមេរិកនឹងវាយប្រហារកូរ៉េខាងជើងឆាប់ៗនេះ ដោយប្រើទ័ពអាកាសច្រើនបំផុត

Share

មានការព្យាករណ៍ខុសៗគ្នា ដែលអ្នកខ្លះថា ពិតជាអាចមានសង្រ្គាមរវាងអាមេរិកនិងកូរ៉េខាងជើង តែខ្លះទៀត ថា លទ្ធ ភាព នៃការផ្ទុះសង្រ្គាម មានតិចបំផុត។

ប៉ុន្តែអ្នកជំនាញ កិច្ចការយោធារបស់សហរដ្ឋអាមេរិកបាន ប្រាប់ បណ្ដាញផ្សាយព័ត៌មាន Fox News ថា ជម្រើសដែល អាមេរិក អាចធ្វើសង្រ្គាម ប្រឆាំងរបបក្រុងព្យុងយ៉ាង មានច្រើន ព្រោះពេលវេលានៃការចរចាគ្មានសល់ទៀតទេ។

អ្នកជំនាញប្រាប់ថា មន្ទីរប៉ុងតាហ្គូននឹងប្រើប្រាស់យន្តហោះចម្បាំងច្រើនបំផុត ហើយ វាយប្រហារដូចរន្ទៈលើក្រុងព្យុង យ៉ាង។

ដើម្បីជ្រាបបន្ត សូមស្ដាប់ សេចក្ដីប្រែសម្រួលរបស់លោក នួន បូរិន ដូចតទៅ៖

យន្តហោះB-2របស់អាមេរិក
យន្តហោះB-2របស់អាមេរិក

អ្នកជំនាញខាងកិច្ចការយោធា ដែលពិនិត្យ មើលយ៉ាងដិតដល់ សភាពការណ៍យោធា នៅលើឧបទ្វីបកូរ៉េបាននិយាយថា ប្រសិន បើសង្រ្គាមផ្ទុះឡើង  គឺអាមេរិកនឹងប្រើប្រាស់កងទ័ពអាកាស ច្រើនបំផុតជាលើកដំបូង ដើម្បីផ្ដួលរំលំរបបនៅកូរ៉េខាងជើង ដោយប្រើទ័ពថ្មើរជើងតិចបំផុត។

វរៈសេនីយ៍ឯក David Maxwell នាយករងនៃ មជ្ឈមណ្ឌល សិក្សាសន្តិសុខនៃ មន្ទីរប៉ុងតាហ្គូន និងជាអ្នកស្រាវជ្រាវ នៅសាក លវិទ្យាល័យ Georgetown បាននិយាយថា លទ្ធភាព ដែលអាចធ្វើឱ្យរបប ក្រុងព្យុងយ៉ាងទប់ស្ថានការណ៍សឹកមិនបាន គឺអា មេរិក ត្រូវតែប្រើ យន្តហោះ ចម្បាំង ដ៍ច្រើន បំផុត គឺច្រើនជាងប្រើនៅក្នុងអំឡុងសង្រ្គាម នៅអ៊ីរ៉ាក ឆ្នាំ២០០៣ ហើយពេល នោះ សមភូមិនៅកូរ៉េខាងជើង ត្រូវបានបំផិ្លចបំផ្លាញ ទាំងស្រុក។

លោកថា ប្រព័ន្ធដែនអាកាសរបស់កូរ៉េខាងជើង នឹងបាត់បង់ ការប្រយុទ្ធស្របពេល ជំនាញរបស់ទ័ពក្រុងព្យុងយ៉ាងមិនមាន សមត្ថភាពបាញ់ចំលើយន្តហោះចម្បាំងអាមេរិកបានឡើយ ។

លោកពន្យល់ថា យន្តហោះ ចម្បាំង អាមេរិក ភាគច្រើន បានភ្ជាប់ ប្រព័ន្ធការពារកាំជ្រូច ហើយ រ៉ាដា របស់សត្រូវមិនអាច ចាប់បានឡើយ ជាពិសេស យន្តហោះ B-52 និង B-2 ដែល លឿនជាងសំឡេង ហើយ អាចផ្ទុកកាំជ្រូច ជាច្រើនដើម ដើម្បីបាញ លើ សត្រូវ តាមការបញ្ជាដោយប្រព័ន្ធកុំ ព្យូទ័រ និង ផ្កាយរណប។ នៅមានយន្តហោះ ប្រើកាំរស្មីឡាហ្សែទៀតដែលអាច បាញ់ ត្រូវគោលដៅ បានច្រើនបំផុត ។

យន្តហោះផ្ទុកបេ៥២ របស់អាមេរិក
យន្តហោះផ្ទុកបេ៥២ របស់អាមេរិក

អ្នកជំនាញរូបនេះ បានបញ្ជាក់ទៀតថា តាមការស្រាវជ្រាវអាកាសយាននិកកូរ៉េខាងជើង មិនបានហាត់ហ្វឹកហ្វឺនគ្រប់គ្រាន់ ក្នុងពេលប្រទេសមានសង្រ្គាមនោះទេ គឺពួកគាត់បានឆ្លងកាត់ការហ្វឹកហ្វឺនមួយឆ្នាំ រយៈពេល ២០ម៉ោងតែប៉ុណ្ណោះ ព្រោះ ប្រទេសនេះ ពុំមានលទ្ធភាពដើម្បីរកសាំងចាក់យន្ដហោះបានទេ។

លោក Maxwell បានប្រាប់ Fox News ទៀតថា សហរដ្ឋអាមេរិកគួរតែប្រើប្រាស់ការវាយប្រហារទ័ពអាកាស គ្រប់ជ្រុងជ្រោយ ដោយប្រើប្រាស់ទាំងមូលដ្ឋានទ័ពនាវាចម្បាំងនិងទ័ពអាកាសដែលមានស្រាប់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។

តាមរបាយការណ៍របស់មន្ទីរប៉ង់តាហ្គូន កូរ៉េខាងជើងអាចមានយន្ដហោះចម្បាំង ១ពាន់ ៣រយគ្រឿង ដែលភាគច្រើនជាយន្ដ ហោះរបស់អតីតសហភាពសូវៀត។ ប៉ុន្ដែយន្ដហោះទាំងនោះមិនមានបច្ចេកវិទ្យាទំនើបច្រើនទេ។

លោក Maxwell បានបន្ដថាយន្ដហោះទាំងនេះនឹងមិនអាចហោះឡើងចេញពីទីតាំងរបស់ខ្លួនបានឡើយដោយសារតែ ប្រទេសនេះ គឺទីមួយពុំមានលទ្ធភាពចាក់សាំងអោយន្ដហោះហើយទីពីរ ជំនាញនៃការប្រយុទ្ធនៅលំហអាកាសរបស់កូរ៉េ ខាងជើងមានភាពទន់ខ្សោយយ៉ាងខ្លាំង។

សហរដ្ឋអាមេរិក បានដាក់ពង្រាយកាំជ្រួច Thaad រួចអស់ហើយនៅតាមព្រំដែនកូរ៉េខាងត្បូងជាមួយកូរ៉េខាងជើង ដែលកាំជ្រួចនេះ អាចបាញ់ទម្លាក់យន្ដហោះ និងបាញ់ទម្លាក់កាំជ្រួចដោយមានប្រសិទ្ធិភាពបំផុត។

អាមេរិកនឹងវាយប្រហារលើកូរ៉េខាងជើងនៅសប្ដាហ៍នេះ

នាវាចម្បាំងរបស់អាមរិក
នាវាចម្បាំងរបស់អាមរិក

សារព័ត៌មាន The Money Morning បាន រាយការណ៍ថា អាមេរិកនឹងវាយប្រហារ លើ ប្រទេសកូរ៉េខាងជើង នៅពេលឆាប់ៗ នេះ ដែលអាចកើតមាននៅសប្ដាហ៍នេះ ដើម្បីឆ្លើយតប ការគំរាមកំហែង ជាថ្មីទៀតរបស់ ក្រុងព្យុងយ៉ាង។ សារព័ត៌មាននេះ បាន បញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបាន ត្រៀមរួចហើយ ដើម្បីបាញ់សាកល្បង អាវុធនុយក្លេអ៊ែរ មួយលើកទៀត ដើម្បីអបអរ សាទរខួប៨៥ឆ្នាំនៃកំណើតកងទ័ពប្រជាជនកូរ៉េ។

កាលពីថ្ងៃចន្ទ ទី២៤ មេសា  ក្រសួងការពារជាតិកូរ៉េខាងជើង ព្រមានបើនាវាចម្បាំងរបស់អាមេរិក មកដល់សមុទ្រ កូរ៉េនៅពេលណា  គឺក្រុងព្យុងយ៉ាង វាយប្រហារភ្លាម។

កាសែតវ៉ាស៊ីនតោន ប៉ុស្តិ៍ បានចុះផ្សាយថា អាមេរិកពិតជាប្រើប្រាស់កងទ័ព ដើម្បី បញ្ចប់ វិបត្តិនុយក្លេអ៊ែររបស់ កូរ៉េខាងជើង។ កាសែតនេះ បាន ស្រង់សម្ដី លោកស្រី ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley មកចុះផ្សាយថា ពេលវេលាដែល សហគមន៍អន្តរជាតិលែងអនុគ្រោះរបបក្រុងព្យុងយ៉ាងគឺមកដល់ហើយ ។

ក្រុងព្យុងយ៉ាងអះអាងថា គ្រប់បែកនុយក្លេអ៊ែររបស់ខ្លួន៣គ្រាប់អាចរំលាយពិភពលោក

សព្វាវុធរបស់កូរ៉េខាងជើង។
សព្វាវុធរបស់កូរ៉េខាងជើង។

ទីក្រុងព្យុងយ៉ាងព្រមានថា អាវុធប្រល័យលោករបស់ខ្លួនតែ ៣ទៅ៤គ្រាប់អាច កំទេច ពិភពលោកបាន ហើយអាវុធនេះ មានឈ្មោះថា Thermonuclear ដែលមានកំលាំង ខ្លាំងជាង អាវុធនុយក្លេអែរ ធម្មតាដល់ ទី ៥ដង។

ទីក្រុងព្យុងយ៉ាងព្រមានថា បើចាប់បាច់ប្រើ ហើយនោះគឺកំទេចអាមេរិក ចោលតែម្ដង។

តែយ៉ាងណា អ្នកជំនាញកិច្ចការយោធារបស់អាមេរិវរៈសេនីយ៍  Maxwell និយាយថា បើអាមេរិកវាយ ហើយគឺ ត្រូវកំទេច ទីតាំងង អាវុធនុយគ្លេអ៊ែរ របស់ក្រុងឱ្យបាន ច្រើន បំផុតដោយប្រើយន្តហោះ ទម្លាក់គ្រាប់បែក B-52 និង B-2 ៕

Share

Image
Image
Image