ភ្លើងសញ្ញាចរាចរណ៍ (ស្តុប)ថ្មី ដែលមាន១០០ទីតាំង នឹងដាក់ឱ្យដំណើរការទាំងស្រុងនៅដើមឆ្នំា២០១៨ ។នេះបើតាមមន្រ្តីជំនាញសាធារណការនឹងដឹកជញ្ជូនថ្លែងក្នុងសន្និសីទសារព័ត៌មានលើកទី៤ស្តីពីសកម្ម ភាពរបស់ JICA កាលពីរសៀលថ្ងៃទី ២៤ មេសា ២០១៧។
ភ្លើងស្តុបថ្មីប្រមាណ១០០ទីតំាងក្នុងរាជធានីភ្នំពេញនឹងលេចជារូបរាងទ្បើងនៅតាមតំបន់គោលដៅ សំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្តល់តាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន (JICA)។គម្រោងរៀបចំប្រព័ន្ធភ្លើងសញ្ញាចរាចរណ៍ថ្មីនេះចំណាយថវិកាប្រមាណ១៦លានដុល្លារ អាមេរិកសម្រាប់ ដាក់ឱ្យដំណើរទំាងស្រុងនៅដើមឆ្នំា២០១៨។ ទោះបីជាយ៉ាងនេះក្តីមានភ្លើងស្តុបថ្មីចំនួន១២កំពុងតែដាក់ ឱ្យដំណើរការជាបណ្តើរៗហើយ។ ភ្លើងស្តុបទំាងនោះរួមមាននៅទីតាំងមួយចំនួនដូចជា៖ ស្តុបពេទ្យចិន ស្តុបផ្សារដើមគ ស្តុបរោងកុនលុច្យ ស្តុបទួលទំពូងជាដើម។
ទីប្រឹក្សាបង្កើតគម្រោង អង្គការ JICA លោក អ៊ីវាសិ ហ៊ីដិយ៉ាគី មានប្រសាសន៍តាមរយៈអ្នកបកប្រែថា ភ្លើងស្តុបថ្មីប្រមាណ ១០០ទីតាំងដែលនឹងដាក់ឱ្យដំណើរការនាពេលខាងមុខនេះនឹងជួយកាត់បន្ថយការ កកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។
លោក អ៊ីវាសិ សង្កត់ធ្ងន់ថាទោះបីជាមានភ្លើងសញ្ញាចរាចរណ៍ថ្មីក៏ដោយតែប្រសិនបើពលរដ្ឋមិននំាគ្នា គោរពច្បាប់នោះទេ ការធ្វើដំណើរតាមដងផ្លូវរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនៅតែមានកកស្ទះ ដដែល។ការណ៍នេះលោកស្នើឱ្យភាគីពាក់ព័ន្ធត្រូវចូលរួមសហការអនុវត្តច្បាប់ទំាងអស់គ្នា។
លោក អ៊ីវាសិ ហ៊ីដិយ៉ាគី៖«ក្នុងនាមជាប្រជាពលរដ្ឋគឺត្រូវគោរពច្បាប់ហើយត្រូវគោរពភ្លើងសញ្ញា ចរាចរណ៍ ផ្លាកសញ្ញាចរចាណ៍ដែលជាកត្តារួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍»។
ពាក់ព័ន្ធរឿងនេះអនុប្រធានមន្ទីរសាធារការ និងដឹកជញ្ជូន រាជធានីភ្នំពេញ លោក ជូ គឹមទ្រី មានប្រសាសន៍ ថាការកើនទ្បើងរថយន្ត និងម៉ូតូ ដែលចរាចរណ៍នៅតាមដងផ្លូវមានចំនួនកើន ទ្បើងទើបបង្កឱ្យមានការកកស្ទះចរាចរណ៍។ លោកបន្តថានៅក្នុងឆ្នំា២០១៧នេះមានយានយន្តដែលបាន ចុះបញ្ជីផ្លូវការជាង៤០ម៉ឺនគ្រឿង ដោយទ្បែកម៉ូតូមានជិត១លានកន្លះ។ តាមរយៈការកើនទ្បើងយានយន្ត នេះ លោកថាការដាក់ភ្លើងសញ្ញាចរាចរណ៍ថ្មី នឹងចូលរួមចំណែកកាត់បន្ថយការកកស្ទះចរចារណ៍ក្នុងរាជ ធានីភ្នំពេញ។ «ពេលដែលយើងដាក់ស្តុបថ្មីយើងពិនិត្យឃើញថាវាមានលក្ខណៈស្តង់ដាបានន័យថា ពន្លឺវាច្បាស់ មានគន្លង គំនូស និងបត់ឆ្វេង បត់ស្តាំត្រឹមត្រូវដែលប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ នៅតាមដងផ្លូវ ប៉ុន្តែបញ្ហាមួយចំនួនមានអ្នកខ្លះ សូម្បីតែអ្នកខ្លះយើងគូស គំនូសចរាចរណ៍សម្រាប់ ថ្មើរជើង ស្តុបសម្រាប់ឱ្យឈប់ហ្នឹងគាត់នៅតែជិះហួស»។
សូមជម្រាបថាគម្រោងរៀបចំប្រព័ន្ធភ្លើងសញ្ញាចរាចរណ៍ថ្មីដែលជាជំនួយរបស់អង្គការ JICA មានរយៈពេល ២ឆ្នំា ដោយចាប់ផ្តើមការអនុវត្តនៅដើមឆ្នំា២០១៦ ហើយគ្រោងបញ្ចប់នៅដើមឆ្នំា២០១៨ ដោយគ្រោងចំណាយថវិកាប្រមាណ១៦លានដុល្លារសហរដ្ឋអាមេរិក៕