loader

Oxfam​ បង្កើត​គម្រោង​ជួយ​ជនភៀសខ្លួន​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​(មានសំឡេង)

ភ្នំពេញ៖ អង្គការ Oxfam កម្ពុជា (Oxfam Cambodia) ទើបតែបានបង្កើតគម្រោងមួយសម្រាប់ជួយដល់ជនភៀសខ្លួនតាមប្រពន្ធ័អ៊ីនធើណែត ឬប្រពន្ធ័ឌីជីថលនៅទូទាំងពិភពលោក រួមមានជនភៀសខ្លួនកម្ពុជាផងដែរឲ្យគេចផុតពីភាពឯកោក្នុងប្រទេសណាមួយ។ គម្រោងនេះមានឈ្មោះថា“ជួយគ្នា” បានដំណើរការរយៈពេលមួយខែគត់ គិតរហូតដល់ថ្ងៃទី៣០ ខែ មេសា ខាងមុខនេះ។

oxford-thum

តាម កញ្ញា ម៉ាន អាស៊ីហ្សាស់ មន្ត្រីសម្របសម្រួលគោលនយោបាយនិងយុទ្ធនាការនៃអង្គការOxfam កម្ពុជា បញ្ជាក់ថា គម្រោង“ជួយគ្នា”នេះ នឹងអនុញ្ញាតិឲ្យពលរដ្ឋខ្មែរ និងពលរដ្ឋនៅលើពិភពលោកដែលមានបញ្ហា ហើយចង់ចែករំលែករឿងរ៉ាវរបស់ខ្លួនឯង ឬសាច់ញាតិ និងមិត្តភក្ដិដែលជាអតីតជនភៀសខ្លួន គឺ អាចសរសេរ ឬថតជាវីដេអូ ជាមួយទូរស័ព្ទដៃឬ Smartphone ហើយបង្ហោះនៅលើហ្វេសប៊ុក តាមអាស័យដ្ឋាន #JuiKnia និង #HopeReturns ហើយចូលទៅកាន់គេហទំព័ររបស់ Oxfam ដើម្បីផ្ញើសារ និងរឿងរ៉ាវរបស់ខ្លួន។

រហូតមកទល់ពេលនេះ មានប្រជាពលរដ្ឋចំនួន៤០០នាក់ បានចែករំលែករឿងរ៉ាវរបស់ខ្លួនតាមអាស័យដ្ឋានខាងលើ។ហើយភាគច្រើនជាជនជាតិខ្មែរ។

ក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ត្រី Fm102 នៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៧ នេះ កញ្ញា ម៉ាន អាស៊ីហ្សាស់ បញ្ជាក់ថា អង្គការ Oxfam នឹងបញ្ជូនសម្លេងទាំងនេះទៅតាមស្ថានទូតនៃបណ្តាប្រទេសដែលពលរដ្ឋទាំងនោះរស់នៅ។ តទៅនេះ សូមអញ្ជើញស្ដាប់បទសម្ភាសន៍ រវាងកញ្ញា ជុំ ជោគជាតា និងកញ្ញា ម៉ាន អាស៊ីហ្សាស់ មន្ដ្រីសម្របសម្រួលគោលនយោបាយ និងយុទ្ធនាការ នៃអង្គការ Oxfam ដូចតទៅ៖

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

១៤កុម្ភៈ៖ យុវជនផ្លាស់ប្ដូរទស្សនអំពីទិវានៃក្ដីស្រលាញ់

យុវជនខ្មែរនៅពេលបច្ចុប្បន្ននេះ មានការផ្លាស់ប្ដ[...]

សាស្ដ្រាចារ្យចម្រៀងបុរាណ៖ ធនធានអ្នកច្រៀងបុរាណមានមិនដល់១០នាក់ផងដែលអាចប្រើការបានកម្ពុជា

គេតែងតែលឺចម្រៀងបុរាណនៅតាមពិធីបុណ្យជាតិនានា ជា[...]

បទយកការណ៍៖ យុទ្ធនាការ១៦ថ្ងៃនៃទិវាសិទ្ធិមនុស្សឆ្នាំនេះផ្តោតលើ«ស្ត្រីរួមគ្នាដើម្បីសិទ្ធិការងារ»និង«ការផ្សព្វផ្សាយបញ្ហាហឹង្សាលើស្រី្តដោយប្រុងប្រយ័ត្ន»

ភ្នំពេញ៖ ទិវាសិទ្ធិមនុស្សឆ្នាំ២០២២នេះ ស្ថាប័ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x