កងទ័ពអាមេរិក និងហ្វីលីពិនប្រហែល ៥ពាន់នាក់ នឹងធ្វើសមយុទ្ធយោធាដើម្បីកិច្ចការងារមនុស្សធម៌នៅខែក្រោយនេះ ដែលជាសកម្មភាពមួយជំនួសអោយល្បែងសង្គ្រាមប្រចាំឆ្នាំ ។
ពួកមន្ដ្រីយោធាអាមេរិកនៅហ្វីលីពីននិយាយថា សមយុទ្ធនេះនឹងធ្វើឡើងនៅផ្នែកមួយនៅលើកោះបាលីកាតាន់ ដែលនៅទីនោះ ប្រជាជនហ្វីលពីនតែងតែជួបនិងគ្រោះមហន្ដរាយខ្យល់ព្យុះ និងទឹកជំនន់ ដូចកាលពីឆ្នាំ២០១៣ ដែលស្លាប់មនុស្ស ៦ពាន់ ៣រយនាក់ ហើយបំផ្លាញលំនៅដ្ឋាន ២រយពាន់គ្រួសារ។
មន្ដ្រីទូតអាមេរិកនៅហ្វីលីពីននិយាយថា សមយុទ្ធនេះ ជាផ្នែកមួយជួយពង្រឹងសមត្ថភាពកងទ័ពហ្វីលីពីន ដើម្បីជួយសង្គ្រោះប្រជាជននៅពេលមានគ្រោះមហន្ដរាយណាមួយកើតឡើង។ តែយ៉ាងនេះក្ដី វាមិនមែនជាសមយុទ្ធសង្គ្រាមដែលប្រធានាធិបតី រ៉ូឌ្រីងហ្គូ ឌូទើតេ បានទាមទារឱ្យបញ្ឈប់នោះទេ ។
សហរដ្ឋអាមេរិកសន្យាជួយពង្រឹងសមត្ថភាពកងទ័ពហ្វីលីពីនតាមរយៈកិច្ចព្រមព្រៀងថ្មីជាមួយរដ្ឋាភិបាលលោក ឌូទើតេ ក្នុងកម្រិតសមយុទ្ធដើម្បីមនុស្សធម៌តែប៉ុណ្ណោះ ៕ CNA