en     km
en     km

មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​កមក​កម្ពុជា​ពេល​ស្ថានភាព​នយោបាយ​កំពុង​ស្រអាប់​

Share

ភ្នំពេញ៖ ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបាស៊ីភិក លោក ប៉ាទ្រិក មើហ្វ៊ី ត្រូវបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃអង្គារទី២៥ ខែមេសានេះ ខណៈដែលស្ថានភាពនយោបាយនៅកម្ពុជានៅតែស្ថិតក្នុងភាពតានតឹងនៅឡើយ។
murphy

ក្នុងដំណើរទស្សនកិច្ចលោក មើហ្វ៊ី នឹងជួបមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន ជួបមេដឹកនាំគណបក្សប្រឆាំង ជួបមន្ត្រីសង្គមស៊ីវិលនិងជួបតំណាងវិស័យឯកជន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកនៅថ្ងៃនេះ។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់បន្ថែមថាលោកឧបការីរងក្រសួងការបរទេសអាមេរិកនឹងត្រូវជួបសន្ទនាជាមួយសមាជិកនៃអង្គការគំនិតផ្តួចផ្តើមអ្នកដឹកនាំវ័យក្មេងនៅអាស៊ីអគ្នេយ៍( Young Southeast Asian Leaders Initiative)៕

Share

Image
Image
Image