loader

ជំនួបមេដឹកនាំកម្ពុជា-វៀតណាមសំដៅពង្រឹងសហប្រតិបត្តិការថែមទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន  និងសមភាគីវៀតណាម លោក ហ្វៀន សួនហ៊្វុក បានជួបពិភាក្សាគ្នា ហើយ ដោយសំដៅ ពង្រឹង ចំណងមិត្តភាព និង សហប្រតិបត្តិការទ្វេភាគី លើ គ្រប់វិស័យ។

នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន(ស្តំា)  និងនាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វៀន សួនហ៊្វុក (ឆ្វេង)បានជួបពិភាក្សាគ្នា នៅវិមានសន្តិភាព នៅថ្ងៃទី ២៥ ខែមេសា ឆ្នំា ២០១៧។ ប្រភពរូបភាព៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន។
នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន(ស្តំា) និងនាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វៀន សួនហ៊្វុក (ឆ្វេង)បានជួបពិភាក្សាគ្នា នៅវិមានសន្តិភាព នៅថ្ងៃទី ២៥ ខែមេសា ឆ្នំា ២០១៧។ ប្រភពរូបភាព៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន។

តាម ប្រភពព័ត៌មាន ស្នីទ្ធនឹង រដ្ឋាភិបាល  ពិធីសំណេះសំណាលនេះធ្វើឡើងនៅវិមានសន្តិភាព។

ក្នុងជំនួបរវាងសម្តេច ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក  មេដឹកនាំទាំង២ នឹងលើកយកមកពិភាក្សា មានដូចជា ការពង្រីកទំនាក់ទំនង ការពង្រីកទំហំពាណិជ្ជកម្ម បញ្ហាសន្តិសុខប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់។តែដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅកម្ពុជានាពេលនេះ បានធ្វើឡើងចំខួប៥០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា និងវៀតណាម។

គេរំពឹងថា សម្តេចហ៊ុន សែន និង លោក ង្វៀន សួនហ៊្វុក នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងពិធីសារមួយចំនួនផងដែរ។

លោក ង្វៀន សួនហ៊្វុក ដែលមកដល់ប្រទេសកម្ពុជាកាលពីរសៀលថ្ងៃចន្ទ  បានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង។

ក្នុងដំណើរទស្សនកិច្ចនេះ  គេរំពឹងថាលោក ង្វៀន សួនហ៊្វុក នឹងទៅដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីជីវិតក្នុងបុព្វហេតុរំដោះ ប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅស្តូបមិត្តភាពកម្ពុជា និងវៀតណាម ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x