en     km
en     km

ឧបនាយករដ្ឋមន្ត្រី​វៀតណាម​សន្យា​ពង្រឹង​លើ​គ្រប់​វិស័យ​ជាមួយ​អា​មេ​រិ​ក​

Share

ក្រុងវ៉ាស៊ីនតោន៖ ទស្សនកិច្ចជាផ្លូវការទៅកាន់សហរដ្ឋអាមេរិក លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសលោក Phạm Bình Minhនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវមានជំនួបរវាងតំណាងពាណិជ្ជកម្មអាមេរិក លោក Stephen Vaughn និងក្រុម សមាជិកព្រិទ្ធិសភា នៃគណបក្សប្រជាធិបតេយ្យនិងសារធារណរដ្ឋ។

រូបភាពពី Vietnam News ។
រូបភាពពី Vietnam News ។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Minh ក៏នឹងជួប ប្រធាននៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិដែលជាមូលនិធិមរតក នៃក្រុមប្រឹក្សាពាណិជ្ជកម្មហរដ្ឋអាមេរិកដែលមកបណ្ដាក់ទុននៅប្រទេសវៀតណាម។

ក្នុងកិច្ចប្រជុំនេះ លោក Minh បញ្ជាក់ថារដ្ឋាភិបាលវៀតណាមបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រឹងសហប្រតិបត្តិការជាមួយរដ្ឋការរបស់សហរដ្ឋអាមេរិកសំដៅការរក្សា ចំណងមិត្តភាព ជាពិសេសទៅលើវិស័យសេដ្ឋកិច្ច និងការធ្វើជំនួញទ្វេភាគី។

ទន្ទឹមនិងនេះដែរ តំណាងក្រុមហ៊ុនសហរដ្ឋអាមេរិកបានធ្វើការសន្យាថា នឹងបង្កើនការទំនាក់ទំនងរវាងប្រទេសវៀតណាមនិងសហរដ្ឋអាមេរិក និងគោលនយោបាយអនុម័តវៀតណាម ដើម្បីបង្កើននូវបរិយាកាស ស្មើរភាពសម្រាប់អ្នកវិនិយោគបរទេស៕  VNS

 

Share

Image
Image
Image