en     km
en     km

សម្តេច​ហ៊ុន​ សែន​ នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ហ្វី​លី​ពីន

Share

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣០ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន  នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ តាមការអញ្ជើញរបស់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទឺតេ។

សម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន

កិច្ចប្រជុំកំពូលនេះក្រោមប្រធានបទ «រួមគ្នាជាដៃគូដើម្បីធ្វើការផ្លាស់ប្តូរ រួមចំណែកជាមួយពិភពលោក»។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នឹងធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើបញ្ហាជាសារវ័ន្តនានា ដែលអាស៊ាននិងពិភពលោកកំពុងប្រឈមមុខ ដើម្បីលើកតម្កើងសន្តិភាព សន្តិសុខ និងវិបុលភាពថែមទៀតសម្រាប់តំបន់និងពិភពលោក។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាថ្ងៃទី២៤ មេសា  សម្តេចហ៊ុន សែន ក៏នឹងចូលរួមក្នុងជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងអន្តរសភាអាស៊ាន និងជំនួបរវាងថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ានផងដែរ៕

Share

Image
Image
Image