en     km
en     km

អូស្ត្រាលី​ចំអក​ឱ្យ​កូរ៉េ​ខាងជើង​ខំ​អភិវឌ្ឍន៍​ប្រទេស​ជា​ជាង​ពង្រីក​អាវុធ​ប្រល័យ​លោក​

Share

រដ្ឋមន្ដ្រីការបរទេសអូស្រាលីចំអកឱ្យ លោក គីម ជុងអ៊ុន ថា ខិតខំអភិវឌ្ឍន៍ប្រទេសជាជាងអោយរបបខ្លួនឯងរលាយដោយ សារមហ្ឆិចតាអាវុធនុយក្លេអ៊ែរ។នេះជាការថ្លែងវាយប្រហាររបស់រដ្ឋមន្ដ្រីការបរទេសអូស្ដ្រាលី លោកស្រី Julie Bishopដែលការវាយប្រហារនេះ ឆ្លើយតបនឹងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងដែលបានព្រមានវាយប្រហារដោយអាវុធនុយក្លេអ៊ែរ លើប្រទេសអូស្ដ្រាលី។

រូបភាពីគេហទំព័រ The Garden News ។
រូបភាពីគេហទំព័រ The Garden News ។

លោកស្រី បានបញ្ជាក់ទៀតថា ជាការពិតទីក្រុងព្យុងយ៉ាងមិនគួរព្យាយាមកងសាងឥទ្ធិពលគ្រឿងសព្វាវុធហួសព្រំដែននោះទេ ដោយជំនួសមុខវិញ គឺគួរតែជួយអភិវឌ្ឍន៍ប្រទេសដែលធ្វើអោយប្រជាជនកូរ៉េខាងជើងមានភាពល្អប្រសើរ។

សង្គ្រាមពាក្យសម្ដីរវាងប្រទេសអូស្ដ្រាលី និងកូរ៉េខាងជើងបានកើតឡើងស្របពេលដែលនាវាចម្បាំងដ៏ធំរបស់អាមេរិក ឈ្មោះថា Cal Vinson នឹងទៅដល់ឧបទ្វីបកូរ៉េនៅថ្ងៃច័ន្ទនេះ ហើយស្របពេលនេះកងទ័ពកូរ៉េខាងត្បូង និងអាមេរិកកំពុងធ្វើសមយុទ្ធរួមគ្នា។

រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានព្រមានវាយប្រហារលើនាវាចម្បាំងនេះ ដោយអោយនាវានេះ លិចក្នុងបាតសមុទ្រឧបទ្វីបកូរ៉េ។

ស្របពេលនេះ ប្រធានាធិបតីចិន ស៊ីជីនភីង បានអំពាវនាវជាថ្មីម្ដងទៀតឱ្យភាគីទាំងពីរ អត់ធ្មត់ឱ្យបានច្រើនបំផុត ហើយត្រឡប់មករកតុចរចា ។

តែយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍មិនរំពឹងថា អាមេរិកនឹងក្រុងព្យុងយ៉ាងអាចឈានដល់កិច្ចព្រមព្រៀងអ្វីមួយបានឡើយ៕ News Com. au

 

Share

Image
Image
Image