loader

សម្ដេច​ ហ៊ុន​ សែន​ ៖​ ខ្ញុំ​និយាយ​ភាសា​វៀតណាម​ក៏​បាន​ដែរ​តែ​សុំ​អ្នកប្រឆាំង​កុំ​ចោទ​ថា​ខ្ញុំ​អា​យ៉ង​វៀតណាម​ (មានសំឡេង)

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជាថ្មីម្ដងទៀតនៅថ្ងៃនេះបានអះអាងថា លោកចេះនិយាយភាសាវៀតណាម និងភាសាបាំរាំង អង់គ្លេស តែក្រុមប្រឆាំងបែរជាចាត់ទុកលោកដែលចេះនិយាយភាសាវៀតណាមជាអាយ៉ងរបស់វៀតណាមទៅវិញ ត្រង់នេះដែលលោកថា ក្រុមប្រឆាំងគួរកែប្រែផ្នត់គំនិតរបស់ខ្លួនឡើងវិញ។

សម្ដេច ហ៊ុន សែន រូបខាងស្ដាំ នាយករដ្ឋមន្រ្តីវៀតណាមខាងឆ្វេង ប្រភពរូបភាពពី ហ្វេសប៊ុក សម្ដេច
សម្ដេច ហ៊ុន សែន រូបខាងស្ដាំ នាយករដ្ឋមន្រ្តីវៀតណាមខាងឆ្វេង ប្រភពរូបភាពពី ហ្វេសប៊ុក សម្ដេច

ការថ្លែងរបស់នាយករដ្ឋមន្ដ្រីធ្វើឡើងនៅក្នុងពិធីសម្ភោធស្ពានព្រំដែនកម្ពុជា វៀតណាម ជ្រៃធំ-ឡុងប៊ិញ នៅខេត្ដកណ្ដាល នាព្រឹកថ្ងៃចន្ទ ទី២៤ មេសានេះ។ សម្ដេចបានប្រើប្រាស់ភាសាវៀតណាមក្នុងការបកស្រាយសចក្ដីថ្លែងការណ៍របស់សម្ដេចនៅចំពោះមុខនាយករដ្ឋមន្ដ្រីវៀតណាម ង្វៀង ស៊ុនហ្វុក។ សូមស្ដាប់ប្រសាសន៍នាយករដ្ឋមន្ដ្រីកម្ពុជា ជាភាសាវៀតណាម

ភាសាវៀតណាម ដែលសម្ដេចបាន និយាយនេះ មានន័យ អំពីប្រទេសមួយមានសន្តិភាព ទើបមានការអភិវឌ្ឍ ហើយមានសង្គ្រាម គឺ ជួបតែទុក្ខវេទនា ប៉ុណ្ណោះ។ ក្នុងឱកាសនេះដែរនាយករដ្ឋមន្ដ្រីអះអាងថា បើលោកនិយាយភាសាវៀតណាមពិតជាក្រុមប្រឆាំងចោទលោកថា ជាអាយ៉ងរបស់វៀតណាម តែបើលោកនិយាយភាសាអង់គ្លេស និងបារាំង បែរជាក្រុមនេះមិនបានចោទលោកជាអាយ៉ង បារាំង និង អង់គ្លេស។

តើ គេកត់សម្គាល់ អ្វីខ្លះ ទៅលើ មេដឹកនាំប្រទេសមួយ ដែល មាននិន្នាការឱនលំទោន ទៅរកប្រទេសណាមួយទៀត?

ត្រង់ចំណុចនេះលោក បណ្ឌិត មាស នី អ្នកស្រាវជ្រាវ ការអភិវឌ្ឍសង្គម យល់ថា គេមិនអាចកត់សម្គាល់ មេដឹកនាំប្រទេសមួយរណបប្រទេសមួយទៀត ដោយការប្រើភាសានៃប្រទេសដទៃនោះទេ តែនៅមានចំណុចច្រើនជាងនេះ រួមទាំងសកម្មភាព និងគោលជំហរផងដែរ។

កាលពីចុងឆ្នាំ ២០១៣  ក្នុងដំណើរទស្សនកិច្ច នៅវៀតណាម  សម្ដេចនាយករដ្ឋមន្ត្រីក៏បាន និយាយភាសាវៀតណាម នៅពេលសម្ដេចឡើងវេទិកាសំណេះសំណាល ជាមួយ អតីតមេទ័ពវៀតណាម ហើយសំឡេង ជាវិឌីអូឃ្លីប ត្រូវបានចែកផ្សាយ លើបណ្ដាញសង្គម ។ សម្ដេច ហ៊ុន សែន បានភៀសខ្លួន ចូលទឹកដីវៀតណាម ហើយបាន នាំទ័ព កម្ពុជា- វៀតណាម ផ្ដួលរំលំ របប ប៉ុលពត នៅថ្ងៃ៧ មករា ១៩៧៩។ នៅឆ្នាំ១៩៨៥ សម្ដេចបាន ឡើងធ្វើជានាយករដ្ឋមន្ត្រី ឬ ប្រធាន ក្រុមប្រឹក្សារដ្ឋមន្ត្រី  បន្ទាប់ពីមរណភាព លោក ចាន់ស៊ី តែពេលនោះ ត្រូវបានក្រុមប្រឆាំង នៅជាយដែន ចាត់ទុក  ប្រធាន ក្រុមប្រឹក្សារដ្ឋមន្ត្រីកម្ពុជា ថា លើកបន្តុបដោយរដ្ឋាភិបាល វៀតណាម ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x