loader

ការព្យាករណ៍៖អ្នកជំនាញសេដ្ឋកិច្ចអាចក្លាយជាប្រធានាធិបតីបារាំង

ការបោះឆ្នោត ជម្រុះបេក្ខជន ប្រធានាធិបតី ប្រទេសបារាំងបានបិទបញ្ចប់ការពីថ្ងៃអាទិត្យទី ២៣មេសា ដោយបេក្ខជន ២រូប មានសំឡេងប្រហាក់ប្រហែលគ្នា គឺ លោក Emmanuel Macron និងលោកស្រី Marine Le Pen ។

_95756470_elections-composite-1

ក្រោយពីការបិទបញ្ចប់ការបោះឆ្នោតជុំទី១ គណៈកម្មាការបោះឆ្នោតបានប្រកាសយកថ្ងៃទី ០៧ ឧសភាជាថ្ងៃបោះឆ្នោតជុំផ្ដាច់ព្រ័ត្រដែលមានបេក្ខជនតែពីររូបនេះ។

ការបោះឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញ បេក្ខជនចូលរួម មាន ៧រូប ក្នុងនោះលោក Macron ទទួលបានសំឡេង ២៣,៩ភាគរយ និងលោកស្រី Le Pen ទទួលបាន ២១,៤ ភាគរយ។
អ្នកទាំងពីរនឹងត្រូវប្រកួតផ្ដាច់ព្រ័ត្រនៅខែក្រោយនេះ។

តាមការស្ទង់មតិដំបូងៗ លោក Macron ជាអ្នកឯកទេសខាងសេដ្ឋកិច្ច មកពីគណបក្សស្ដាំនិយម គឺ អាចនឹងក្លាយជាប្រធានាធិបតីថ្មីនៃសាធារណរដ្ឋបារាំង។

ភ្លាមៗបន្ទាប់ពីការបោះឆ្នោតបានបង្ហាញថា បេក្ខជនទាំងពីររូបនេះ មានឱកាសប្រកួតគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅខែក្រោយនេះ គឺ មានប្រតិកម្មចម្រុះក្នុងតំបន់។

រដ្ឋមន្រ្ដីនៃប្រទេសមួយចំនួននៃទ្វីបអឺរ៉ុបភាគច្រើនគាំទ្រ លោក Macron ដោយរួមទាំងប្រធានសហភាពអឺរ៉ុប លោក Jean-Claude Juncker សរសេរបេក្ខជនទាំងពីររូបនេះ បានបង្ហាញពីមោទនភាពចំពោះព្រឹត្តិការណ៍រៀបចំការបោះឆ្នោតនៅប្រទេសបារាំងដែលធ្វើឡើងដោយការប្រុងប្រយ័ត្នអំពីសន្ដិសុខយ៉ាងខ្លាំងក្លា។

ស្របពេលនេះដែរ រដ្ឋមន្រ្ដីការបរទេសអង់គ្លេស ហូឡង់ អ៊ីតាលី ណ័រវេស និងប្រធានគោលនយោបាយសហភាពអឺរ៉ុបក៏សាទរចំពោះការបោះឆ្នោតនៅប្រទេសបារាំងផងដែរ៕

0 0 votes
Article Rating
guest
1 Comment
Oldest
Newest Most Voted
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មេដឹកនាំយោធាមីយ៉ាន់ម៉ាប្តេជ្ញាបន្តកម្ចាត់អ្នកប្រឆាំងរបស់ខ្លួន

ឧត្តមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) ប[...]

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបណ្តេញរដ្ឋមន្ត្រីការពារជាតិនាំឱ្យមហាជនចេញតវ៉ា

មនុស្សរាប់ម៉ឺននាក់បានចុះតាមផ្លូវតវ៉ានៅទូទាំងប[...]

ស្ត្រីកែភេទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកសម្រាប់ផ្នែកកីឡានារី

ប្រធានកីឡាពិភពលោកបានរាយការណ៍ថា កីឡាពិភពលោកដាក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

1
0
Would love your thoughts, please comment.x
()
x