en     km
en     km

ស្ពានឆ្លងព្រំដែនកម្ពុជា-វៀតណាមសាងសង់អស់ជាង ៣៦ លានដុល្លារចាប់ដំណើរការថ្ងៃនេះ

Share

ជ្រៃធំ ៖ នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និងវៀតណាម នៅវេលាព្រឹកថ្ងៃទី២៤ មេសា នេះបានរួមគ្នាសម្ពោធដាក់ឲ្យ
ប្រើប្រាស់ផ្លូវ និងស្ពានឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) តម្លៃជាង ៣៦លានដុល្លារអាមេរិក ជាមួយ
ការរំពឹងផ្តល់ប្រយោជន៍យ៉ាងច្រើន សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ជាពិសេសប្រជាពលរដ្ឋនៅជាប់ព្រំដែននៃ
ប្រទេសទាំងពីរ។
ស្ពានមិត្តភាពកម្ពុជា-វៀតណាម(ជ្រៃធំ-ឡុងប៊ិន)
ស្ពានមិត្តភាពកម្ពុជា-វៀតណាម(ជ្រៃធំ-ឡុងប៊ិន)
នាយករដ្ឋមន្រ្តីទាំងពីរមានប្រសាសន៍ថា ស្ពានមិត្តភាពកម្ពុជា វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) មិនត្រឹមតែបង្កើនចំណងមិត្ត
ភាពរវាងប្រទេសទាំងពីរនោះទេ ការដាក់ឱ្យប្រើប្រាស់ស្ពាននេះ ក៏នឹងជំរុញពង្រីកទំហំពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកាន់
តែល្អប្រសើរ តាមរយៈការដឹកជញ្ជូនទំនិញចេញចូលក្នុងប្រទេសទាំងពីរ។

ស្ពានមិត្តភាពកម្ពុជា វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) នេះមានបណ្តោយប្រវែង ៤២៧.៤៤ម៉ែត្រ។ ក្នុងនោះភាគីកម្ពុជា
ទទួលបន្ទុកសាងសង់ប្រវែង ២១៣.៧២ ម៉ែត្រ និងភាគីវៀតណាម ទទួលបន្ទុកសាងសង់ប្រវែង ២១៣.៧២ម៉ែត្រ។

ស្ពាននេះមានទទឹង ១៣,៥០ម៉ែត្រ ចែកជាពីរគន្លងសម្រាប់ផ្លូវរថយន្ត ដែលគន្លងនីមួយៗ មានទទឹង ៣,៥០ម៉ែត្រ
និង ផ្លូវសម្រាប់ថ្មើរជើង ដែលមានទទឹង ២,៥០ម៉ែត្រ អមដោយបង្កាន់ដៃទទឹង ០,២៥ ម៉ែត្រសងខាង។

 

Share

ព័ត៌មានទាក់ទង

Image