en     km
en     km

កូរ៉េ​ខាងជើង​ត្រៀម​រួច​ហើយ​ ដើម្បី​វាយប្រហារ​នាវាចម្បាំង​អា​មេ​រិ​ក​

Share

កូរ៉េខាងជើបាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួនបានត្រៀមរួចហើយដើម្បីវាយប្រហារនាវាចម្បាំងរបស់អាមេរិក នៅពេលដែលនាវា Carl Vinson បើកមកដល់ដែនទឹករបស់កូរ៉េខាងជើង។ ការព្រមានរបស់ទីក្រុងព្យុងយ៉ាងបានធ្វើងឡើងភ្លាមៗ នៅពេលដែលប្រទេសជប៉ុនបានបញ្ជូននាវាចម្បាំងពីរគ្រឿងទៅអមជាមួយ នាវាអាមេរិក ដែលនឹងទៅដល់សមុទ្រកូរ៉េនៅសប្ដាហ៍ក្រោយនេះ។
misol

ប្រភពចារកម្មកូរ៉េខាងត្បូង ដែលស្រង់ការចុះផ្សាយកាសែតក្នុងស្រុករបស់កូរ៉េខាងជើង បានឲ្យដឹងថា កងកម្លាំងបដិវត្ដប្រជាជន បានត្រៀមលក្ខណៈរួចហើយ ដើម្បីវាយប្រហារ ទៅលើនាវាចម្បាំងនេះ ឲ្យលិចនៅក្នុងសមុទ្រ នៃឧបទ្វីបកូរ៉េតែម្ដង ហើយវាក៏ជាការបញ្ជាក់ពីការផ្ទុះសង្គ្រាមនៅលើឧបទ្វីបកូរ៉េតែម្ដង។

ប្រភពដដែលបានបញ្ជាក់ថា ប្រសិនជាមានការវាយប្រហារ គឺជាការបញ្ជាររបស់មេដឹកនាំ គីម ជុងអ៊ុន ហើយការវាយប្រហារនេះ ក៏ជាផ្នែកមួយដើម្បីរំលឹកខួបទី ៨៥ឆ្នាំ នៃការបង្កើតកកងទ័ពប្រជាជនកូរ៉េខាងជើងផងដែរ។

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានបញ្ជាឲ្យដាក់នាវាចម្បាំងដ៏ធំរបស់អាមេរិក Carl Vinson ធ្វើដំណើរទៅលើដែនទឹកឧបទ្វីបកូរ៉េ ហើយស្របពេលនេះ នាវាចម្បាំងមួយគ្រឿងទៀតបានធ្វើដំណើរទៅសមុទ្រ អូស្ដ្រាលី និងមួយទៀតចេញដំណើរទៅសមុទ្រជប៉ុន ដែលនាវាទាំងបីគ្រឿងនេះផ្ទុកដោយនាវាចម្បាំង និងកាំជ្រូចរាប់រយដើម។

នាវាចម្បាំង Carl Vinson ត្រូវកេរាយការមកថា ផ្ទុកយន្ដហោះ ៦០គ្រឿ កាំជ្រូច ៣០០ដើម ព្រមទាំងមានផ្ទុករថក្រោះរាប់សិបគ្រឿងទៀតផង។ ការដាក់ពង្រាយរបស់កងទ័ពជើងអាមេរិកធ្វើឡើង ជាការឆ្លើយតបនូវអ្វីដែលគេហៅថា ដើម្បីបញ្ចប់កម្មវិធីនុយក្លែអ៊ែរបស់កូរ៉េខាងជើង។ ស្ថានភាពតានតឹង លើឧបទ្វីបកូរ៉េបានកើតឡើងជាង២ សប្ដាហ៍មកនេះបានធ្វើឲ្យប្រទេសចិន និងរុស្ស៊ី បានដាក់ពង្រាយកងទ័ពរបស់ខ្លួននៅតាមព្រំដែនជាប់ប្រទេសកូរ៉េខាងជើង ដែលអ្នកវិភាគមើលឃើញថា ជាការកំញើញ កុំឲ្យអាមេរិកធ្វើសង្គ្រាមប្រឆាំងកូរ៉េខាងជើង តែយ៉ាងណាក៏ដោយអ្នកវិភាគក៏បាន គិតថា ទាំងរុស្ស៊ីនិងចិន ទំនងមិនការពាររបស់លោក គីម ជុងអ៊ុន នោះឡើយ៕ ប្រភព news now

Share

Image
Image
Image