en     km
en     km

ពលករ​ខ្មែរ​ជាង​ ២០០​នាក់​ ប្រឈម​មុខ​នឹង​ជាប់​ពន្ធនាគារ​នៅ​ថៃ​ ករណី​ឆ្លង​ដែន​ខុសច្បាប់​

Share

ភ្នំពេញ៖ ពលករខ្មែរប្រមាណជាង ២០០នាក់ ត្រូវបាន ក្រុមតម្រួតថៃធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងទឹកដីនៃខេត្តស្រះកែវ ខណៈដែលពួកគេបាននិងកំពុង លួចធ្វើដំណើរដោយគ្មានច្បាប់អនុញ្ញាត ចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃ តាមច្រករបៀងមួយចំនួន ដែលស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។
kor-pol

តាមការចុះផ្សាយរប់សអគ្គស្នងការនគរបាលជាតិបាន បញ្ជាក់ថា នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ម្សិលមិញ ក្រុមតម្រួតថៃ បានចេញប្រតិបត្តិការ ត្រួតពិនិត្យទៅលើ បណ្តារថយន្ត ដែលធ្វើដំណើរក្នុងទិសដៅពីផ្សាររោងក្លឿ ក្នុងស្រុកអារញ្ញប្រាក់ថេត ទៅកាន់ទីក្រុងបាងកក ក្នុងន័យធ្វើការរឹតបន្តឹងទៅលើច្បាប់អន្តោប្រវេសន៍ ។

នៅក្នុងកិច្ចប្រតិបត្តិការនេះដែរ គេសង្គេតឃើញថា មានការ ឃាត់ខ្លួនដើម្បីប្រមូលផ្តុំនូវពលករខ្មែរដែលបានធ្វើដំណើរទៅ រកការងារធ្វើដោយគ្មានលិខិតស្នាមត្រឹមត្រូវ សរុបមានចំនួន ២៤១នាក់ ដែលក្នុងនោះក៏មានកុមារតូចៗជាច្រើននាក់ផងដែរ ។

ក្រោយពីសមត្ថកិច្ចថៃ បានធ្វើការសាកសួរ គឺពួកគាត់ភាគច្រើនធ្វើដំណើរមកពីខេត្តបាត់ដំបង ដោយទៅរកការងារធ្វើ នៅក្នុងប្រទេសថៃ ដោយសារតែបញ្ហាជីវភាពមានការខ្វះខាត ហើយខ្លះក៏ទើបតែទៅលេងស្រុកនារដូវបុណ្យចូលឆ្នាំប្រពៃណីជាតិ ៕

Share

Image
Image
Image