en     km
en     km

កម្ពុជាមាន​សហគ្រាស​ជាង​ ១​ម៉ឺន​គ្រឹះស្ថាន​ និង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ជាង​ មួយ​លាន​នាក់

Share

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា រោងចក្រ សហគ្រាស និងគ្រឹះស្ថាន ដែលបានចុះបញ្ជីត្រឹមត្រូវទៅតាមច្បាប់នៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មានចំនួន ១១,១៦៨គ្រឹះស្ថាន។
គ្រឹះស្ថានទាំងនោះ បានផ្តល់ការងារជូនកម្មករ និយោជិតជាង ១លាន ២សែននាក់ ក្នុងនោះមានស្ត្រីជាង ៨៣ម៉ឺននាក់។
it-somheng

រដ្ឋមន្ត្រីក្រសួងការងារ ថ្លែងដូចនេះធ្វើឡើងនៅក្នុងពិធីសំណេះសំណាលអបអរសាទរបុណ្យចូលឆ្នាំថ្មី និងការប្រារព្វខួបអនុស្សាវរីយ៏លើកទី១៣១ ទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ «ដើម្បីសន្តិភាព ការងារ មុខរបរ និងអភិវឌ្ឍ » នៅជម្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ។ លោកបន្តថា រោងចក្រ វាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង មានចំនួន ១,១០៧ គ្រឹះស្ថាន និងមានកម្មករ និយោជិតចំនួនជាង ៧៤ម៉ឺននាក់ ក្នុងនោះស្រីមានចំនួនជាង ៦៤ម៉ឺននាក់។

កម្មករក្នុងវិស័យនេះទទួលបានប្រាក់ឈ្នួល ជាមធ្យមប្រមាណជាង ១ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ព្រមទាំងបាន បង្កើតមុខរបរប្រយោល បន្ថែមដូចជា ជួលផ្ទះ លក់ដូរម្ហូបអាហារ ដឹកជញ្ជូន ដល់ប្រជាជន ប្រមាណ ២លាននាក់ផងដែរ។

រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានឱ្យដឹងផងដែរថា តម្លៃសរុបនៃការនាំចេញ ផលិតផលផ្នែកកាត់ដេរ សម្លៀកបំពាក់ និងផលិត ស្បែក ជើងបានកើនខ្ពស់ ជារៀងរាល់ឆ្នាំ។ នៅឆ្នាំ២០១៦ មានចំនួនប្រមាណជាង ៧,៣ពាន់លាន ដុល្លារអាមេរិក។

លោកបន្ថែមថា រយៈពេលជាង១១ឆ្នាំនេះ រដ្ឋាភិបាលកម្ពុជា បានតម្លើងប្រាក់ឈ្នួល អប្បបរមាជា បន្ដបន្ទាប់ចំនួន១១លើក។ ជាក់ស្តែងឆ្នាំ២០១៧នេះ ប្រាក់ឈ្នួល អប្បបរមាបានដំឡើង ពីចំនួន ១៤០ដុល្លារអាមេរិកទៅ១៥៣ ដុល្លារអាមេរិក កើន៩,៣% ហើយបើគិតទាំង ប្រាក់អត្ថប្រយោជន៍ ផ្សេងៗ កម្មករ និយោជិតម្នាក់ៗ អាចទទួលបាន ប្រាក់ចំណូលពី១៧០ ដុល្លារអាមេរិក ទៅ១៨១ដុល្លារអាមេរិក ក្នុងមួយខែ៕

Share

ព័ត៌មានទាក់ទង

Image