ភ្នំពេញ៖ កាលពីព្រឹកថ្ងៃពុធ ទី ១៩ ខែសីហា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបើកការសាកសួរព្រះសង្ឃខ្មែរកម្ពុជាក្រោយ ព្រះនាម ជា វណ្ណដា ដែលត្រូវបានចាប់ផ្សឹកនិងចោទប្រកាន់ពីបទពីបទគំរាមសម្លាប់ ការរក្សាទុកគ្រឿងញៀន និងការប្រើប្រាស់លិខិតក្លែងក្លាយ កាលពីថ្ងៃទី ០៣ ខែសីហាកន្លងទៅ។ មេធាវីការពារកូនក្តី លោកស្រី មុត ពិសិដ្ឋ បានប្រាប់ថា លោកស្រីនឹងបំពេញបែបបទដើម្បីស្នើសុំឲ្យកូនក្តីបាននៅក្រៅឃុំ។
ទិដ្ឋភាពនៅខាងក្រៅ និងខាងមុខសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញនេះ ក៏មានការប្រមូលផ្តុំគ្នាពីសំណាក់ព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណ ៥០ អង្គនិងនាក់ ដោយមានការលើកបដា និងស្រែកទាមទារឲ្យតុលាការក្រុងភ្នំពេញ ទម្លាក់បទចោទប្រកាន់មកលើព្រះសង្ឃទាំងពីរអង្គជាបន្ទាន់។
សូមស្តាប់បទរាយការណ៍ព័ត៌មានរបស់ លោក កែវ សុខា ៖