en     km
en     km

សាលាដំបូង​កោះហៅ​លោក​ ជុន​ ច័ន្ទ​បុត្រ​ ឱ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជា​ជនសង្ស័យ​ (មានសំឡេង)

Share

ភ្នំពេញ៖ សាលាដំបូរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរីផ្នែកផ្សាយជាភាសាខ្មែរ ឱ្យចូលបំភ្លឺ ក្នុងនាមជាជនសង្ស័យ។ តាមដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ បានកោះហៅឈ្មោះ ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ឱ្យចូលបំភ្លឺនៅថ្ងៃទី០២ ខែឧសភា វេលាម៉ោង៩ព្រឹក ដើម្បីសាកសួរ ពីដំណើររឿងផ្តល់សេចក្តីប្រកាសដោយភូតកុហក បន្លំខ្លួនចូលពន្ធនាគារ។


chan-bot
កាលពីថ្ងៃទី១៩ ខែមេសា លោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរីផ្នែកផ្សាយជាភាសាខ្មែរ បានចូលរួមជាមួយ លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ រួមទាំងតំណាងរាស្ត្រមួយចំនួនទៅសួរសុខទុក្ខសកម្មជន ១៦នាក់ដែលកំពុងជាប់ឃុំ នៅពន្ធនាគារព្រៃស។
លោក ជុន ច័ន្ទបុត្រ បានប្រាប់វិទ្យុស្រីនៅថ្ងៃទី២២ មេសានេះថា លោកបានទទួលដីកាកោះហៅនេះហើយ។ យ៉ាងណាមិញលោកមិនអត្ថាធិប្បាយច្រើននោះទេ ដោយលោកបញ្ជាក់បន្ថែមថា ការសម្រេចបែបណានោះ ទុកឱ្យខាងស្ថានប័នពិភាក្សាគ្នា និងផ្តល់ឱវ៉ាតមកវិញ។
ក្រៅពីកោះលោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺកក្នុងនាមជាជនសង្ស័យ សាលាដំបូរាជធានីភ្នំពេញក៏បានកោះហៅ លោកស្រីមួរ សុខហួរ និងលោកឡុង រី ក្នុងនាមជាសាក្សីផងដែរ។ លោក ឡុង រី តម្រូវឱ្យចូលបំភ្លឺនៅថ្ងៃទី២៧ ខែមេសា ចំណែកលោកស្រីមួរ សុខហួរ ចូលបំភ្លឺនៅថ្ងៃទី២៨ ខែមេសា៕

Share

Image
Image
Image