en     km
en     km

គណបក្សកាន់អំណាច​នៅ​ ហ្ស៊ិ​ម​បា​វេ​ ប្រឈម​មុខ​បែកបាក់​គ្នា​ខណៈ​សុខភាព​លោក​ មូ​ហ្គា​បេ​ កាន់តែ​ចុះ​ខ្សោយ​

Share

សេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន Bloomberg បានឲ្យដឹងថា គណបក្សកំពុងកាន់អំណាចរបស់ប្រធានាធិបតី រ៉ូបឺត មូហ្គាបេ កំពុងប្រឈមមុខនឹងការបែកបាក់គ្នា នៅពេលដែលបុរសកាន់អំណាចជិត ៤០ឆ្នាំរូបនេះ មានវ័យកាន់តែចាស់ជរា ហើយស្របពេលដែលបក្សប្រឆាំងរួមកំលាំងគ្នាកាន់តែខ្លាំង។
mugabe

សេចក្ដីរាយការណ៍បានបញ្ជាក់ថា គណបក្សប្រឆាំងរបស់អនុប្រធានាធិបតី ស្វានគីរាយ បានរួបរួមគ្នាកាន់តែច្រើនជាមួយនឹងគណបក្សតូចៗមួយ ក្នុងគោលបំណងដើម្បីផ្ដួលអំណាចគណបក្សកាន់អំណាចរបស់លោក មូហ្គាបេ នៅក្នុងការបោះឆ្នោត ឆ្នាំ២០១៨ ។
តាមប្រភពដដែលនេះគណបក្សរបស់លោក មូហ្គាបេ ចាប់ផ្ដើមពិនិតមើលបញ្ហាផ្ទៃក្នុងរបស់ខ្លួនឡើងវិញ នៅពេលដែលអ្នកនយោបាយមួយចំនួន ព្រួយបារម្ភអំពីការធ្លាក់ចុះសុខភាពរបស់លោក មូហ្គាបេ ដែលទំនងមិនអាចឈរឈ្មោះជាប្រធានាធិបតីបានទៀតទេ នៅក្នុងការបោះឆ្នោតឆ្នាំក្រោយនេះ។
លោក មូហ្គាបេ ឆ្នាំនេះមានអាយុ ៩៣ឆ្នាំ លោកបានទាមទារឲ្យគណបក្សរបស់លោកដាក់ឈ្មោះលោកសម្រាប់តំណែងជាប្រធានាធិបតី ប៉ុន្ដែផ្ទៃក្នុងបក្សចង់មានការផ្លាស់ប្ដូរបេក្ខភាពសម្រាប់អ្នកផ្សេងទៀត។ ការបោះឆ្នោតឆ្នាំ២០១៨ ត្រូវបានអ្នកសង្កេតមើលឃើញថា ជាការដោះដូរអំណាចរដ្ឋដ៏ធំ នៃប្រទេសក្រីក្រនៅអាហ្វ្រិកមួយនេះ ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់លោក មូហ្គាបេ ៣៦ឆ្នាំមកហើយ ដែលពោពេញទៅដោយការរំលោភសិទ្ធិមនុស្ស៕ ប្រភព bloomberg

Share

Image
Image
Image