en     km
en     km

មនុស្ស​រាប់រយ​នាក់​ចូលរួម​ព្រឹត្តិការណ៍​រត់​ Baton​ Run​ នៅ​ព្រឹក​នេះ​

Share

ភ្នំពេញ៖ មានមនុស្សរាប់រយនាក់បានចូលរួមព្រឹត្តិការណ៍រត់ Baton Run  នៅព្រឹកថ្ងៃទី២២ មេសានេះ។
hann

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គោលបំណងនៃការរត់នេះ គឺដើម្បីអបអរសាទរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ និងស៊ីប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧នេះ។ ក្រសួងបានបញ្ជាក់ថានេះជាលើកទី១ដែលប្រទេសម្ចាស់ផ្ទះ បានរៀបចំកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម បានបំផុស និងរៀបចំកម្មវិធី រត់ Baton Run នេះឡើង ។
បន្ថែមពីនេះ ការរត់ Baton Run នេះក៏មានគោលបំណងលើកកម្ពស់សុខុមាលភាពនៃការរស់នៅ និងវប្បធម៌កីឡារបស់ប្រទេសនៅក្នុងតំបន់ផងដែរ ។
ព្រឹត្តិការណ៍រត់ Baton Run  រត់ចម្ងាយប្រហែល ១០គីឡូម៉ែត្រ ដោយចេញដំណើរពីស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា វេលាម៉ោង ៦ និង ៣០ នាទីព្រឹក ដោយឆ្លងកាត់កន្លែងជានិមិត្តរូបជាតិជាច្រើនមានដូចជា ព្រះបរមរាជវាំង សួនច្បារសម្ដេចសង្ឃ ជួន ណាត និងបញ្ចប់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមពី លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងអនុរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាម៉ាឡេស៊ី លោក Datuk Saravann ។
ក្នុងព្រឹត្តិការណ៍ថ្ងៃនេះមានការចូលរួមពីកីឡាករ កីឡាការិនីជាតិកម្ពុជាចំនួន ៦០០នាក់ មានប្រភេទកីឡា ២៧ផ្សេងគ្នា និងការចូលរួមពីសិស្សាវិទ្យាល័យបាក់ទូក និងសាលាសំពៅមានជាច្រើនរយនាក់ផងដែរ៕

Share

Image
Image
Image