en     km
en     km

លោក ​ដូណាល់ ត្រាំ នឹងធ្វើទស្សនកិច្ចនៅហ្វីលីពីន និង វៀតណាម

Share

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមានជំនួបជាមួយសមភាគីហ្វីលីពីននិងនាយករដ្ឋមន្ត្រីវៀម ណាម នៅខែវិច្ឆិការខាងមុខនេះដែលជំនួបនេះធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអន្តរជាតិនៃសមាគមអាស៊ាន។

បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ Donald Trump ។រូបភាពពីAFP
ប្រធានាធិបតីអាមេរិក Donald Trump ។រូបភាពពីAFP

នេះបើយោងទៅតាមលោកអនុប្រធានាធិបតីដែលបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី២០មេសានេះ។

ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី លោកអនុប្រធានាធិបតី លោក Mike Pence បាននិយាយថា លោក ដូណាល់ ត្រាំនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិកនិង អាស៊ាននិង កិច្ចប្រជុំកំពូលអាស៊ីខាងកើតនឹងធ្វើឡើងនៅប្រទេសហ្វីលីពីន ព្រមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកដែលធ្វើឡើងនៅប្រទេសវៀតណាម។

លោកបានបន្តទៀតថា លោកប្រធានាធិបតីសង្ឃឹមថា អាមេរិកអាចដោះស្រាយនូវបញ្ហាសន្តិសុខ បញ្ហានាវាចរណ៍ នៅសមុទ្រភាគចិនខាងត្បូង។ ប្រទេសចិនបានអះអាងថា សមុទ្រចិនភាគខាងត្បូងស្ទើរទាំងអស់គឺជាដែនទឹកប្រវត្តិសាស្ត្ររបស់ចិន៕ VNA

 

Share

Image
Image
Image