loader

អា​មេ​រិ​ក​-​កូរ៉េ​ខាងត្បូង​បង្ហាញ​ពី​យុទ្ធវិធី​នៃ​ការ​ធ្វើសង្គ្រាម​ប្រឆាំង​កូរ៉េ​ខាងជើង​

នៅពេលដែលស្ថានការណ៍យោធានៅលើឧបទ្វីកូរ៉េកំពុងតានតឹងស្រាប់ទៅហើយនោះ ឥទ្បូវនេះកងទ័ពសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំជាងពេលមុនៗ ដោយមាន យន្តហោះជាង១០០គ្រឿងហោះពេញអាកាសកំញើញ ទីក្រុងព្យុងយ៉ាង។
kroe

បើតាមសារព័ត៌មានកូរ៉េខាងត្បូង National Interest  សមយុទ្ធបានចាប់ផ្តើមតាំងពីថ្ងៃទី១៧ ហើយ បិទបញ្ចប់នៅថ្ងៃទី២៨ មេសា។ សមយុទ្ធនេះ ចាប់ផ្ដើមភ្លាមៗបន្ទាប់ពីអនុប្រធានាធិបតីអាមេរិក Mike Pence មកធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលដោយបានសន្យាជួយការពារ ដែនសន្តិសុខកូរ៉េខាងត្បូងឱ្យបានខ្លាំងក្លាជាងមុនក្នុងអន្តរកាលនៃការគ្រប់គ្រងអំណាចរបស់លោក ដូណាល់ត្រាំ។
ការធ្វើសមយុទ្ធដែលមានរូបភាពដ៏ធំនេះគឺមានទាំងទ័ពជើងគោក ទ័ពជើងទឹក និងទ័ពអាកាសនៃប្រទេសទាំងពីរ។ អ្នកសង្កេតការណ៍មើលឃើញថា សមយុទ្ធនេះ គឺជាសញ្ញាយ៉ាងពិតប្រាកដដែលក្រុងវ៉ាស៊ីនតោនត្រៀមជាស្រេចដើម្បីវាយប្រហារទៅលើទីក្រុងព្យុងយ៉ាង ប្រសិនបើសង្គ្រាមផ្ទុះទ្បើងនោះ។ កងទ័ពអាមេរិកនៅលើទឹកដីកូរ៉េខាងជើងមាន ជិត ៣ម៉ឺននាក់ ហើយស្របពេលនេះ អាមេរិក បានបញ្ជូននាវាចម្បាំង ដ៏ធំចំនួន ៣គ្រឿងបំពាក់ ដោយ កាំជ្រួចរាប់រយដើមនិងយន្តហោះ ចម្បាំងរាប់រយគ្រឿងបានទៅដាក់ពង្រាយរួចហើយ នៅតំបន់សមុទ្រប៉ាស៊ីហ្វិច ដែលជាការត្រៀមធ្វើសង្គ្រាម៕ ប្រភព:National Interest

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្ត្រីឥណ្ឌាប្រើម្ជុលខ្ទាស់សម្រាប់ការពារខ្លួនពីការបៀតបៀនផ្លូវភេទនៅតាមទីសាធារណៈ

  ស្ត្រីស្ទើរតែទាំងអស់នៅក្នុងប្រទេសឥណ្ឌា[...]

ធនាគារដ៏ធំនៅស្វីសបានទិញធនគារ Credit Suisse បញ្ឈប់វិបត្តិហរិញ្ញវត្ថុ

London៖ ធនាគារដ៏ធំបំផុតរបស់ប្រទេសស្វីស(UBS)ដែ[...]

កូរ៉េ​ខាង​ជើងបានបាញ់​មីស៊ីលគំរាម​អាមេរិក និង​កូរ៉េ​ខាង​ត្បូង ជុំវិញការធ្វើសមយុទ្ធរបស់ប្រទេសទាំងពីរ​

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងត្បូងបានរា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x