loader

សម្ដេច ហ៊ុន សែន បន្តពង្រឹងស្មារតីសកម្មជនបក្សដើម្បីយកជ័យជម្នះក្នុងការបោះឆ្នោត

ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ត្រី  ហ៊ុន សែន ជួបសំណេះសំណាលសកម្មជនបក្សប្រជាជនកម្ពុជានៅថ្ងៃសុក្រទី ២១ មេសានេះសំដៅបន្តពង្រឹងស្មារតីសកម្មជនបក្សដើម្បីយកជ័យជំនះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលអ្នកសង្កេតការណ៍មើលឃើញថា ការបោះឆ្នោតលើកនេះមានការប្រកួតប្រជែងគ្នាយ៉ាងខ្លំាងរវាងគណបក្សធំ ២ ដែលមានអាសនៈនៅរដ្ឋសភា។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។

ក្នុងជំនួបមួយដែលត្រូវបានផ្សព្វផ្សាយដោយគេហទំព័រស្និទ្ធនឹងបក្សកាន់អំណាចបានឱ្យដឹងថា សកម្មជនបក្សនៅតាម បណ្តាក្រសួងនានានៅរាជធានីភ្នំពេញប្រមាណជា ៤ ពាន់នាក់ បានអញ្ចើញឱ្យមកស្តាប់ការណែនំារបស់សម្តេច នាយករដ្ឋមន្រ្តីស្តីពីដំណើរឆ្ពោះទៅរកការបោះឆ្នោតថ្ងៃទី ៤ មិថុនា ខាងមុខនេះ។

តាមប្រភពដដែលពិធីនេះធ្វើទ្បើងនៅមជ្ឈមណ្ឌលពិព័ណ៍ និង   សន្និបាតកោះពេ្រជ។

កន្លងមកប្រមុខរដ្ឋាភិបាលនឹងជាប្រធានគណបក្សកាន់អំណាចតែងតែក្រើនរំលឹកឱ្យអ្នកគំាទ្រ និងសកម្មជនបក្សកាន់អំណាចខិតខំការពារសមិទ្ធិផលរបស់បក្សនិងរដ្ឋាភិបាល ដោយមិនត្រូវធ្វើឱ្យបក្សខូចកិត្តិយសដោយសារខ្លួននោះទេ។

កាលពីថ្ងៃម្សិលមិញក្នុងពិធីផ្តល់កិត្តិយសដល់ កីទ្បាការិនី អ៊ុក ស្រីមុំ ដែលទទួលបានពានរង្វាន់មេដាយមាសពិភពលោកក្នុងប្រកួតប្រជែងកីទ្បាប៉េតុង សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍ដោយ គំរាមកំហែងថាបើបក្សប្រជាជនមិនមានលទ្ធភាពគ្រប់គ្រងអំណាចបានទៀតនោះគឺកម្ពុជាអាចនឹងមានសង្គ្រាមម្តងទៀត។

សម្តេចបានបញ្ជាក់ទៀតថា ដើម្បីទប់ស្កាត់កុំឱ្យមានសង្គ្រាមត្រូវតែបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x