en     km
en     km

លោក​ ​ផៃ​ ​ស៊ី​​ផាន​ ​ថា​ ​ការ​ចាប់​ខ្លួន​ ​លោក​ ​ហុង​ ​សុខ​ហួរ​ ​មិន​មែន​ជា​រឿង​នយោបាយ​

Share

អ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្រ្ដី​ ​លោក​ ​ផៃ​ ​ស៊ី​ផាន​ ​បាន​បញ្ជាក់​ជា​ថ្មី​ថា​ ​ការ​ចាប់​ខ្លួន​ ​លោក​ ​ហុង​ ​សុខ​ហួរ​ ​សមាជិក​ព្រឹទ្ធ​សភា​ មិន​មែន​ជា​រឿង​នយោបាយ​នោះ​ទេ​ ​ប៉ុន្ដែ​វា​ជា​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ជាក់​ស្ដែង​ ​ដែល​មិន​ចាំបាច់​ដក​អភ័យ​ឯក​សិទ្ធ​សភា​នោះ​។​​ ​ការ​ថ្លែង​របស់​លោក​ ​ផៃ​ ស៊ី​ផាន​ ​បែប​នេះ​ ​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសិទ​កា​សែត​​មួយ​​ ​​ស្ដី​​​ពី​​ ​​ព្រឹត្តិ​ការ​ណ៍​​ថ្មី​​ៗ​​ ​​នៅ​​ព្រឹក​​ថ្ងៃ​ទី​​ ​​១៩​​ខែ​សីហា​ ​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​។​

ថ្លែង​នៅ​ក្នុង​សន្និ​សីទ​កាសែត​មួយ​ស្ដីពី​ ​ព្រឹត្តិការណ៍​ថ្មីៗ​ជុំវិញ​ការ​ចាប់​ខ្លួន​សមាជិក​ ​ព្រឹទ្ធ​សភា​គណបក្ស​​សម​ ​រង្ស៊ី​ ​គឺ​លោក​ ​ហុង​ ​សុខ​ហួរ​ និង​​បញ្ហា​សន្តិ​សុខ​ជាតិ​ ​នៅ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្រ្ដី​ ​នៅ​ថ្ងៃ​នេះ​ ​អ្នក​នាំ​ពាក្យ​ ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្រ្ដី​ ​លោក​ ​ផៃ​ ​ស៊ី​ផាន​ ​បាន​លើក​ឡើង​ថា​ ការ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ ​លោក​ ​ហុង​ ​សុខ​ហួរ​ ​ពី​សំណាក់​​លោក​នាយក​រដ្ឋ​មន្រ្ដី​នោះ​ ​មិន​មែន​ជា​រឿង​នយោបាយ​នោះ​ទេ​។​«​គេ​បញ្ជាក់​ហើយ​ជា​ព្រហ្មទណ្ឌ​ជាក់​ស្តែង​ ​នៅ​ក្នុង​ព្រហ្ម​ទណ្ឌ​ជាក់​ស្តែង​កិច្ចការ​ឃាត់​ខ្លួន​​មិន​និយាយ​ពាក់ព័ន្ធ​នឹង​អភ័យ​ឯកសិទ្ធ​ទេ​»​។​

លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ​ដែរ​ ​លោក​ ​គឹម​ ​សន្តិ​ភាព​ ​អ្នក​នាំ​ពាក្យ​ ​ក្រសួង​យុត្តិ​ធម៌​ ​បាន​បកស្រាយ​នៅ​ក្នុង​សន្និ​សីទ​កា​សែត​ ជាមួយ​លោក​ ផៃ​ស៊ីផាន​ ដែរ​ថា​ ​ការ​ចាប់​ខ្លួន​ ​លោក​ ​ហុង​ ​សុខ​ហួរ​ ​ធ្វើ​ឡើង​នៅ​ពេល​ដែល​ ​លោក​ ​ហុង​ ​សុខ​ហួរ​ ​ធ្វើការ​បក​ស្រាយ​ ​រឿង​ព្រំ​ដែន​ រវាង​ប្រទេស​កម្ពុជា​និង​ ​វៀ​តណាម​ខុស​ ​នៅ​លើ​ទំព័រ​ហ្វេក​ប៊ុក​ ​លោក​ ​សម​ ​រង្ស៊ី​ ​កាល​ពី​ថ្ងៃ​ទី១​២​ ​ខែ​សីហា​២០១៥​ ​កន្លង​មក​។​ ​​លោក​ ​គឹម​ សន្តិភាព​ ​លើក​ឡើង​បន្ដ​ថា​ សំអាង​លើ​អង្គ​ហេតុ​ខាង​លើ​ លោក​ ​ហុង​ ​សុខហួរ​ ​ត្រូវ​ជាប់​ទោស​ ​ពី​បទ​ល្មើស​ជាក់​ស្ដែង​ ​តាម​បញ្ញត្តិ​មាត្រា​ ៨៦​នៃ​ក្រម​នី​តិ​វិធី​ព្រហ្មទណ្ឌ​ ​ដែល​អាជ្ញា​ធ​រ ​មា​ន​សមត្ថកិច្ច​ ​ស៊ើប​អង្កេត​ករណី​ខាង​លើនេះ​ អាច​ចាប់​ខ្លួន​លោក​បាន​ដោយ​មិន​បាច់​មាន​ការ​យល់​ព្រម​ពី​ព្រឹទ្ធសភា​ ​ឬ​ការ​លើក​អភ័យ​ឯក​សិទ្ធ ​ដោយ​សភា​ ​តាម​មតិ​ភាគ​ច្រើន​ ​២​ភាគ​៣​នៃ​សមាជិក​ព្រឹទ្ធ​សភា​ទាំង​មូល​ឡើយ​។​

ឆ្លើយ​តប​នឹង​​ការ​លើក​ឡើង​របស់​ ​លោក​ ​ផៃ ស៊ី​ផាន​ ​នេះ​ដែរ​ ​លោក​ ​ជួង​ ​ជូ​ងី​ ​មេ​ធាវី​ ​ការពារ​ក្ដី​ ​ឲ្យ​លោក​ ​ហុង​ ​សុខ​ហួរ​ បាន​លើក​ឡើង​ថា​ ​«​សម្រាប់​ខ្ញុំ​ ​ខ្ញុំ​មើល​ឃើញ​ច្បាស់​ថា​វា​មិន​មែន​ជា​បទ​ល្មើស​ជាក់​ស្តែង​ទេ​​​ ​ហើយ​គាត់​មាន​អភ័យ​ឯកសិទ្ធ​ព្រឹទ្ធ​សភា​ ​ដែល​ទាំង​សមត្ថ​កិច្ច​ ទាំង​ប៉ូលី​ស​ សហការ​ជាមួយ​តុលាការ ​ឃុំ​ខ្លួន​សមាជិក​ព្រឹទ្ធសភា​ ​ដែល​គាត់​នៅ​មាន​អភ័យ​ឯកសិទ្ធ​សភាព​នៅ​ឡើយ​»​។​

គួរ​ម្លឹក​ដែរ​ថា​ ​ថ្មី​ៗ​នេះ​ ​លោក​​ហុង​ ​សុខ​ហួរ​ ​ដែល​ជាស​មាជិក​ព្រឹទ្ធ​សភា​ ​និង​ ​ជា​អ្នក​ជំនាញព្រំដែន​ ​នៃ​គណបក្ស​សមរង្ស៊ី​ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ ​សម្រេច​បញ្ជូន​ទៅ​​ឃុំ​​ខ្លួន​ ​​បណ្តោះ​អាសន្ន​ ​នៅ​​ពន្ធនាគា​រ​​ព្រៃ​​ស​ ​ក្រោយ​ពី​ចាប់ខ្លួន​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍ទី​ ១៥​ សីហា​​ ២០១៥​ ​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុនសែន​។ ​ក្នុង​ការ​ឃុំ​ខ្លួន​នេះ​ ​លោក​ ហុង​ ​សុខ​ហួរ​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ ​បទ​ប្រើប្រាស់​ឯកសារ​ក្លែង​ ​និង​បទ​ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​​សង្គម​។​

Share

Image
Image
Image