en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ៖​ តើ​បោះ​ឆ្នោត​ដើម្បី​សន្ដិភាព​ ឬ​បោះ​ឆ្នោត​ដើម្បី​សង្គ្រាម​?(មានសំឡេង)

Share

ភ្នំពេញ៖ជាថ្មីម្ដងទៀតសម្ដេចនាយករដ្ឋមន្ដ្រីបានលើកឡើងត្រង់ៗតែម្ដងអំពីការផ្លាស់ប្ដូរនៅកម្ពុជា ដែលអាចកើតសង្គ្រាម ហើយធ្វើអោយប្រទេសជាតិជួបគ្រោះថ្នាក់ដូចទស្សវត្ស ១៩៧០ នៃការទម្លាក់ព្រះបាទសម្ដេចនរោត្ដមសីហនុ។

 

hun-san

 

ក្នុងន័យនេះ សម្ដេច បានចោទជាសំណួរថា តើបោះឆ្នោតដើម្បីសន្ដិភាព ឬបោះឆ្នោតដើម្បីសង្គ្រាម។ ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា បើបោះឆ្នោតដើម្បីសន្ដិភាព បោះឆ្នោតឱ្យគណបក្សប្រជាជន។

សូមស្ដាប់ប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ដ្រី៖

 

ការថ្លែងព្រមានរបស់នាយករដ្ឋមន្ដ្រីធ្វើឡើងក្នុងពិធីទទួល និងការផ្ដល់លើកទឹកចិត្តដល់កញ្ញា អ៊ុក ស្រីមុំ កីឡាការិនីប៉េតង់ កម្ពុជាដែលបានទទួលមេដាយមាសពិភពលោក នៅវិមានសន្ដិភាព ថ្ងៃទី២០ មេសានេះ។

ក្នុងឱកាសនេះដែរ សម្ដេច ហ៊ុន សែន បានក្រើនរំលឹកពលរដ្ឋកម្ពុជាឱ្យស្វែងយល់អំពីសង្គ្រាមដែលកំពុងកើត មាននៅ ប្រទេសស៊ីរី។

តើអ្នកវិភាគ យល់ដូចម្ដេចដែរចំពោះ សាររបស់សម្ដេចនាយករដ្ឋមន្ត្រី។ លោកបណ្ឌិត ចាន់វិបុល  អ្នកជំនាញកិច្ចការអភិ បាលកិច្ច ប្រជាធិបតេយ្យ បានផ្ដល់បទសម្ភាសន៍ឱ្យវិទ្យុស្ត្រីថា នៅក្នុងសមាគមអាសាន គឺធម្មនុញ្ញហាមការធ្វើ សង្រ្គាម ហើយ ថែមនោះ ប្រទេសជិតខាងត្រូវ គោរពអធិបតេយ្យ កម្ពុជា នៅពេលមានការបោះឆ្នោត។ ក្នុងន័យនេះ លោក ថាតើ សង្រ្គាមមិនអាចកើតឡើង ដោយសារការដោះដូរការដឹកនាំតាមរយៈការបោះឆ្នោតនោះទេ ។ លោកទទូចឱ្យ មេដឹកនាំរដ្ឋា ភិបាល និង បក្សប្រឆាំងកុំ គំរាមពលរដ្ឋ ក្រោមលេសនៃការកើតសង្គ្រាម។ លោកបណ្ឌិតចាន់វិបុល ពន្យល់ដូចនេះថា៖

រយៈពេលចុងក្រោយនេះនៅពេលដែលការបោះឆ្នោតជិតមកដល់ គេឃើញសម្ដេចនាយករដ្ឋមន្ដ្រី តែងតែថ្លែងព្រមានពី សង្គ្រាមបើមានការផ្លាស់អំណាចរដ្ឋនៅកម្ពុជា ដោយការថ្លែងម្ដងៗគឺនិយាយអំពីសមិទ្ធផលគណបក្សប្រជាជនកម្ពុជា បានមកពីការកសាងសន្ដិភាពយូរអង្វែង៕

 

Share

ព័ត៌មានទាក់ទង

Image