en     km
en     km

មេដឹកនាំ​ ២៨​ប្រទេស​នឹង​ជួប​គ្នា​នៅ​ទីក្រុង​ប៉េ​កាំ​ង​ខែ​ក្រោយ​នេះ​

Share

មេដឹកនាំប្រទេសចំនួន ២៨ នឹងទៅចូលរួមវេទិកានៃកិច្ចសហប្រតិបត្តិការអន្ដរជាតិស្ដីពីខ្សែបន្ទាត់សេដ្ឋកិច្ចតំបន់នៅប្រទេសចិន នៅខែក្រោយនេះ។

china

តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ វេទិកានេះធ្វើឡើងនៅទីក្រុងប៉េកាំងចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី ១៥ឧសភា ដែលពេលនោះប្រធានាធិបតីចិន ស៊ី ជីនភីង ជាអធិបតីនៃការរៀបចំវេទិការនេះ។

តាមប្រភពដដែលមេដឹកនាំ ២៨ប្រទេសនោះ មានប្រធានាធិបតីរុស្ស៊ី ប្រធានាធិបតីឥណ្ឌូនេស៊ី ប្រធានាធិបតីតួកគី ប្រធានាធិបតីហ្វីលីពីន ប្រធានទីប្រឹក្សារដ្ឋនៃប្រទេសភូមា នាយករដ្ឋមន្ដ្រីប៉ាគីស្ថាន នាយករដ្ឋមន្ដ្រីអ៊ីតាលី និងនាយករដ្ឋមន្ដ្រីកម្ពុជា ។

ដោយឡែក វេទិកានេះក៏មានអ្នកជំនាញផ្នែកសេដ្ឋកិច្ចមកពី ១១០ប្រទេស រួមទាំងអង្គការអន្ដរជាតិចំនួន ៦១អង្គការត្រូវបានអញ្ជើញចូលរួមផងដែរ។

វេទិការនេះ សំដៅពង្រឹងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចតាមគម្រោងនៃខ្សែបន្ទាត់សេដ្ឋកិច្ចតំបន់ដែលផ្ដួចផ្ដើមឡើងដោយទីក្រុងប៉េកាំង៕

 

Share

Image
Image
Image