loader

ក្រសួងបញ្ជាឲ្យក្រុមហ៊ុនរំលោភផ្លូវលំសាធារណៈបើកឲ្យដំណើរការឡើងវិញ

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាឲ្យក្រុម ផាន អីម៉ិច របស់លោកស្រី ស៊ុយ សុផាន និងក្រុមហ៊ុន ហេង លី បានធ្វើរបងបិទផ្លូវលំមួយខ្សែ មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ស្ថិតនៅផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

earth-thom

បើយោងតាមលិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះផ្សាយនៅថ្ងៃទី ១៨ ខែ មេសា បានបញ្ជាក់ថា ក្រសួងបានរកឃើញថា ក្រុមហ៊ុន ផាន អីម៉ិច របស់លោកស្រី ស៊ុយ សុផាន និងក្រុមហ៊ុន ហេង លី ពិតជាបានរំលោភផ្លូវលំសាធារណៈតភ្ជាប់ពីផ្លូវលេខ ៣៦៩ ទៅផ្លូវជាតិលេខ១ កាត់ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ភូមិអូរអណ្តូងសង្កាត់ព្រែកប្រា និងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងលិខិតដដែល បានបញ្ជាឲ្យក្រុមហ៊ុនខាងលើធ្វើការតភ្ជាប់ និងបើកផ្លូវសាធារណៈនោះឡើងវិញ ដោយរក្សាទទឹងផ្លូវ ១៦ ម៉ែត្រ ដើម្បីប្រជាពលរដ្ឋ និងសាធារណជនទូទៅប្រើប្រាសជាធម្មតាវិញ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្វែងយល់ពីរបបអាហារគីតូ

ស្វែងយល់ពីរបបអាហារគីតូ

ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣

របបអាហារគីតូ គឺជាអាហារដែលមានពីសារធាតុកាបូអ៊ីដ[...]

ក្រសួងព័ត៌មានទាមទារឱ្យខេមបូចាកែតម្រូវអត្ថបទខ្លួនដោយព្រមានចាត់វិធានការផ្លូវច្បាប់

អ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមីនា ឆ[...]

សត្វផ្សោតឈ្មោលមួយក្បាលក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែងបានស្លាប់

ភ្នំពេញ៖ គេប្រទះឃើញផ្សោតឈ្មោលមួយក្បាលបានស្លាប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x