en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ សរសើរ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ថា​ ទាញ​បាន​ជនបរទេស​មក​យក​បរិញ្ញាប័ត្រ​

Share

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបង្ហាញមោទនភាពដែលកម្ពុជាបានទាក់ទាញជនបរទេសជាច្រើនមកបន្ដការសិក្សាថ្នាក់ឧត្ដមសិក្សា ហើយជនបរទេសទាំងនោះទទួលបានសញ្ញាប័ត្រអនុបណ្ឌិតនិងបណ្ឌិតទៀតផង។

សម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន

សម្ដេចនាយករដ្ឋមន្ដ្រីមានប្រសាសន៍ដូចនេះ ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ មេសានេះ។ ក្នុងឱកាសនោះប្រមុខរដ្ឋាភិបាលបានប្រាប់អំពីជនជាតិនៃប្រទេសមួយចំនួនដែលមកសិក្សា និងទទួលសញ្ញាប័ត្រពីក្រសួងអប់រំ នៃរាជាណាចក្រកម្ពុជា ដែលសម្ដេចថា គឺជាមោទនភាពចំពោះប្រទេសកម្ពុជា និងការអប់រំនៅកម្ពុជា ដែលជនបរទេសមកទទួលចំណេះដឹង។
តែយ៉ាងនេះក្ដីនាយករដ្ឋមន្ដ្រីមិនបានបរិយាយច្រើនទេ គ្រាន់តែលើកឡើងថា វិស័យអប់រំគឺមានគុណភាពល្អសមល្មមដែរ។ ក្នុងរយៈពេលចុងក្រោយនេះវិទ្យាស្ថាន គ្រឹះស្ថានសិក្សា ថ្នាក់ឧត្ដម ត្រូវបានមើលឃើញថា មានការរីកចម្រើនជាខ្លាំង។ តែយ៉ាងណាក៏ដោយគេមើលឃើញថា កូនលោកធំ និងអ្នកមានប្រាក់ភាគច្រើនតែងតែទៅបន្ដការសិក្សានៅក្រៅប្រទេស ជាពិសេសនៅអឺរ៉ុប និងអាមេរិក ដោយរួមទាំងកូនរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ផងដែរ៕

Share

Image
Image
Image