en     km
en     km

សាកគិតមើល! តើអាមេរិកនិងកូរ៉េខាងជើង អាចបង្កសង្រ្គាមវាយប្រហារគ្នាឬទេ?

Share

ពុំមាននរណាអាច ព្យាករណ៍ថាភ្លៀងធ្លាក់នៅរយៈប៉ុន្មាននាទីនោះទេ តែ បើមានដុំពពកខ្មៅ ហើយលាយឡំ នឹង ផ្គរលាន់ រន្ទះ ប្រាវៗ គឺអាចមានដំណក់ទឹកភ្លៀង យ៉ាងពិតប្រាកធ្លាក់ មកលើភពផែនដីជាពុំខានគឺពេល នោះគេថាភ្លៀងធ្លាក់ហើយ ។

នុយក្លេអ៊ែររបស់កូរ៉េខាងជើង
នុយក្លេអ៊ែររបស់កូរ៉េខាងជើង

យ៉ាងណាមិញការព្យាករណ៍អំពីស្ថានការណ៍យោធាលើឧបទ្វីបកូរ៉េក៏ជាការពិបាកបន្តិចដែរ។ ពិបាកដោយ សារជាកត្តារបស់ មនុស្សមិនមែនជារឿងរបស់ធម្មជាតិឡើ់យ។ តែអ្វីនាំឱ្យមានភាពជឿជាក់គឺអាមេរិកបាន រំកិលទ័ព និងនាវាចម្បាំងទៅក្រឡឹង សមុទ្រឧបទ្វីបកូរ៉េរួចហើយខណៈក្រុងព្យុងយ៉ាង ក៏បង្កើតសមរភូមិ ហើយដែរដើម្បីធ្វើសង្រ្គាម។

សង្រ្គាមពាក្យសម្ដីជាកំហឹងបង្កភ្លើងមួយដែរឬទេ?

នៅរយៈពេលចុងក្រោយនេះពោលគឺ បន្ទាប់ពីអាមេរិក វាយប្រហារ លើកងទ័ពស៊ីរី ដោយប្រើ កាំជ្រួច ចំនួន ៥៩ ដើមដោយ បាញ់ចំទីតាំងទ័ពអាកាស បាន២០ កន្លែង នាំឱ្យមានការផ្ទុះសង្រ្គាមពាក្យសម្ដីភ្លាមរវាង ប្រធានាធិបតី ដូណាល់ត្រាំ និង មេ ដឹកនាំគីមជុងអ៊ុន។ អ្នកទាំង២ វាយប្រហារគ្នាដោយសុទ្ធតែប្រើពាក្យ កំទេច។ ទីក្រុងព្យុងយ៉ាងបានចំអកថាខ្លួនមានកាំជ្រូច និង អាវុធនុយក្លេអ៊ែរ ហើយមានការបាញ់សាកល្បង ទៀតនេះគឺរឿងពិតដែលត្រូវបញ្ចេញសមត្ថភាព ដើម្បីការពារខ្លួន ផង និងត្រៀមធ្វើសង្រ្គាម ជាមួយអាមេរិក បើមានការវាយប្រហារណាមួយកើតឡើង។

ចំណែកលោកដូណាល់ត្រាំវិញព្រមានផងធ្វើផងដោយបញ្ជាកំទេចក្រុងព្យុងយ៉ាងបើមានសង្រ្គាមកើតឡើង។ តាមរយៈនេះ លោកបាន បញ្ជាឱ្យនាំនាវាចម្បាំងដ៏ធំមួយដែលផ្ទុកយន្តហោះ៦០គ្រឿងនិងកាំជ្រួច ៣០០ ដើមទៅសមុទ្រកូរ៉េខណៈ ទ័ព អាមេរិក នៅលើទឹកដីកូរ៉េខាងត្បូង មានជិត៣០០០០នាក់ហើយនោះ ។ ឆ្លើយតប រឿងនេះ ក្រុងព្យុងយ៉ាងបាន ចល័តទ័ព និងបាន ព្រមានឱ្យជនបរទេសទាំងអស់ចាកចេញពីប្រ ទេសថែមទាំងព្រមានវាយកំទេច ក្រុងសេអ៊ូលទៀត ផង។ នេះជា សញ្ញានៃការបង្កសង្ក្រាម យ៉ាងពិតប្រាកដ គឺដូច មុនភ្លៀងធ្លាក់ពិតជាមានផ្គរលាន់ និងរន្ទះប្រាវៗហើយភ្លៀវក៏ចាប់ផ្ដើមធ្លាក់។

ទស្សនៈកិច្ចរបស់អនុប្រធានាធិបតីអាមេរិកនៅកូរ៉េខាងត្បូង និង ជប៉ុន

នាវាផ្ទុកយន្តហោះរបស់អាមេរិក
នាវាផ្ទុកយន្តហោះរបស់អាមេរិក

ជាការពិតទស្សនៈកិច្ចរបស់អនុប្រធានាធិបតីអាមេរិក Mike Pence ដែលធ្វើទ្បើងនៅប្រទេសជប៉ុន និងកូរ៉េ ខាងត្បូងគឺជា សញ្ញាមួយប្រាប់ថាអាមេរិកត្រូវចងភ្ជាប់សម្ព័ន្ធមិត្តរបស់ខ្លួនយ៉ាងរឹងមំាមុនសង្គ្រាមផ្ទុះទ្បើង។

តាមរយៈទស្សនៈកិច្ចនេះលោកអនុប្រធានាធិបតីក៏បានជួបមន្រ្តីជាន់ខ្ពស់ប្រទេសទំាងពីរក្នុងនោះមានទំាង នាយករដ្ឋមន្រ្តី ហ្សីនហ្សូអាបេ ផងដែរ។ ក្នុងជំនួបនេះលោកអាបេ ប្តេជ្ញាជួយសហរដ្ឋអាមេរិកប្រឆំាងនឹងការ បង្ករឿងរបស់ក្រុងព្យុងយ៉ាង។ គ្រាន់តែដើរជាន់ទឹកដីកូរ៉េខាងត្បូងភ្លាមលោក Mike Pence បានព្រមានក្រុង ព្យុងយ៉ាងថាកំសាកល្បងធ្វើសង្គ្រាមជាមួយ អាមេរិកឱ្យសោះព្រោះពេលនេះសមត្ថភាពរបស់កងទ័ពនឹង សព្វាវុធអាមេរិក មានភាពទំនើបយ៉ាងខ្លាំងដែលអាច កំទេចស ត្រូវបានគ្រប់ទីកន្លែងទំាងអស់។ ដោយសារ រឿងនេះមេដឹកនំាកូរ៉េខាងជើងលោក គីម ជុងអ៊ុន ព្រមានធ្វើសង្គ្រាមនុយ ក្លេអ៊ែរ។

តើកូរ៉េខាងជើងអាចឈ្នះសង្គ្រាមអាមេរិកដែរឬទេ?

យន្តហោះផ្ទុកបេ៥២ របស់អាមេរិក
យន្តហោះផ្ទុកបេ៥២ របស់អាមេរិក

បើគេនិយាយអំពីអាវុធនុយក្លែអ៊ែរ ឬគេហៅថាអាវុធប្រល័យលោកប្រទេសទំាងពីរនេះមានដូចគ្នាប៉ុន្តែ អាមេរិកមានរហូតទៅ ដល់ជិត៥ពាន់គ្រាប់។ ចំណែកកូរ៉េខាងជើងមានប្រហែល១៦គ្រាប់។ ដោយទ្បែកនាវាមុជទឹក យន្តហោះចម្បំាង រថក្រោះ ឬ កំាជ្រួច មានដូចៗគ្នា។ ប៉ុន្តែកូរ៉េខាងជើងមិនអាច ប្រៀបធៀបជាមួយអាមេរិកបានទ្បើយ។ អាមេរិកមានយន្តហោះ B52 ដែល អាចផ្ទុកគ្រាប់ នុយក្លែអ៊ែរបាន ១២គ្រាប់នៅពេលវាហោះទៅទម្លាក់ម្តងៗនោះ ហើយយន្តហោះនេះទៀតសោតរ៉ាដា មិនអាច ចាប់បាន ទ្បើយគឺមិនមែន B52 ក្នុងសម័យ     សង្គ្រាមត្រជាក់នោះទេ។ តែបើនិយាយពីកងទ័ពថ្មើរជើងគឺក្រុងព្យុង យ៉ាងមាន ជាង១លាននាក់ ហើយសហរដ្ឋអាមេរិកក៏មានជាង១លាននាក់ផងដែរ។ តាមរយៈការបំភ្លឺនេះ ទំនងក្រុងព្យុងយ៉ាងមិនអាច ឈ្នះសង្គ្រាមលើអាមេរិកបានទ្បើយ។

តើក្រុងព្យុងយ៉ាងអាចពឹងចិន រុស្ស៊ី បានដូចសង្គ្រាមឆ្នំា១៩៥០-១៩៥៣ បានដែរឬទេ?

ថ្មីៗនេះទីក្រុងប៉េកំាងបានបង្ហាញការឆ្អែតចិត្តដោយសារតែខ្លួនមិនអាចបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាងឱ្យ  លុបចោលកម្មវិធី អាវុធនុយក្លែរអ៊ែរ និងបឈ្ឈប់ការបាញ់សាកល្បងនោះបានទ្បើយ។

ក្រុងប៉េកំាងបានបញ្ជូនប្រេសិតទៅកាន់ព្យុងយ៉ាងដើម្បីឱ្យបឈ្ឈប់សកម្មភាពយោធាទំាងទ្បាយតែផ្ទុយ ទៅវិញប្រាប់ថាអាមេ រិកទេជាអ្នកបង្កសង្គ្រាម ហើយកូរ៉េខាងជើងត្រូវតែធ្វើសង្គ្រាមដើម្បីការពារខ្លួនឯង។

ដោយសាររឿងនេះក្រុងប៉េកំាងបានជំរុញឱ្យទីក្រុងម៉ូស្គូជួយបញ្ឈប់ក្រុងព្យុងយ៉ាងក្នុងការបាញ់សាកល្បងកាំជ្រួចបំពាក់ដោយក្បាលគ្រាប់នុយក្លែរអ៊ែរព្រោះចិនមើលឃើញថាការបង្កើតសមរភូមិលើឧទ្វីបកូរ៉េកើត មានពិតប្រាកដហើយ ដោយសារតែ អាមេរិកនឹងកូរ៉េខាងជើងមិនអាចនិយាយរកគ្នាបាន។

នាវាផ្ទុកយន្តហោះរបស់អាមេរិក
នាវាផ្ទុកយន្តហោះរបស់អាមេរិក

បើសង្គ្រាមផ្ទុះទ្បើងគឺចិននឹងរុស្ស៊ីលើកនេះគឺមិនដូចសង្គ្រាមឆ្នំា១៩៥០-៥៣នោះទេដោយសារតែពេលនោះ វាជាសង្គ្រាម ត្រជាក់ ឬសង្គ្រាមមនោគមវិជ្ជា។ ទំាងចិន និងរុស្ស៊ីត្រូវតែជួយការពារសម្ព័ន្ធមិត្ របស់ខ្លួន ដែល ប្រកាន់របបគុមុយនីស្តដូច គ្នា។ បន្ថែមលើនេះចិន និងរស្ស៊ី ក៏បានចូលរួមជាមួយអាមេរិកថ្កោលទោសកូរ៉េ ខាងជើងរឿងបាញ់សាកល្បងអាវុធនុយ ក្លែរ អ៊ែរនេះដែរ។ ការថ្កោលទោសនេះ ហើយដែលគេគិតថាក្រុង ម៉ូស្គូ និង ក្រុងប៉េកាំង ប្រហែលជាមិនជួយក្រុងព្យុងយ៉ាង ដូច មុនទៀតឡើយ។ទំនងរឿងនេះហើយដែលអា មេរិក ចង់វាយប្រហារដោយឯកតោភាគី ទៅលើ កូរ៉េខាងជើង។

ដោយសារហេតុផលនេះ អាមេរិកបាន សម្រចបញ្ជូន នាវាចម្បាំងមួយគ្រឿងទៀតទៅសមុទ្រអូស្ត្រាលីដែលគេថាជាដាក់ ពង្រាយកងទ័ពរួចស្រេច ហើយដើម្បីវាយក្រុងព្យុងយ៉ាង។

តែបែបនេះក្ដី មានការចោទសួរមួយ ថាតើ ក្រុងប៉េកាំង បានគាបសង្កត់ ក្រុងព្យុងយ៉ាង អស់សមត្ថភាពហើយឬនៅ បើអស់ ហើយ មានតែផ្ទុះសង្រ្គាមប៉ុណ្ណោះ៕

Share

Image
Image
Image