en     km
en     km

មន្រ្តីនិងសកម្មជនបក្សប្រឆំាងកំពុងជាប់ឃុំសង្ឃឹមមានសេរីភាពបើមានការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោត

Share

ភ្នំពេញ មន្រ្តី និងសកម្មជនគណបក្សសង្រ្គោះជាតិកំពុងជាប់ឃុំ បានបង្ហាញក្តីសង្ឃឹមតែមួយគត់ថាពួកគេនឹងមានសេរីភាពឡើងវិញ  បើមានការផ្លាស់ប្ដូរការដឹកនាំតាមរយៈការបោះឆ្នោតជ្រើសរើសការដឹកនំា។ អ្នកជាប់ឃុំទំាងនោះ បានផ្តំាផ្ញើតាមរយៈ អនុប្រធានគណបក្សសង្រ្គោះជាតិ ពេលទៅសួរសុខទុក្ខនៅក្នុងពន្ធនាគារព្រៃសនៅព្រឹកថ្ងៃទី ១៩ ខែ មេសានេះ។តែបក្សកាន់អំណាច ថាគេមិនអាចដោះលែងទណ្ឌិត ដោយការចរចាទេ។

 

លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ និង លោក ឡុង រី សមាជិករដ្ឋសភា ទៅសួរសុខទុក្ខមន្រ្តី និង សកម្មជនបក្សនៅពន្ធនាគារព្រៃស ព្រឹកថ្ងៃទី ១៩ ខែ មេសានេះ។
លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ និង លោក ឡុង រី សមាជិករដ្ឋសភា ទៅសួរសុខទុក្ខមន្រ្តី និង សកម្មជនបក្សនៅពន្ធនាគារព្រៃស ព្រឹកថ្ងៃទី ១៩ ខែ មេសានេះ។

កម្ពុជានឹងមានការបោះឆ្នោតសំខាន់ៗចំនួនពីរគឺ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី ៤ ខែ មិថុនា ឆ្នំា ២០១៧ និង ការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្រ្ត ឆ្នំា ២០១៨ ។ គណបក្សនយោបាយចំនួន ១២ បានចូលរួមប្រកួតប្រជែង ដណ្តើមយកឃុំចំនួន ១៦៤៦ នៅទូទំាងប្រទេស ដែលជាគន្លឹះនៃការ ប្រើឆន្ទៈរបស់ប្រជាជន។ ទំនងដោយសារហេតុផលនេះ បាន ជា មន្រ្តី និងសកម្មជនគណបក្សសង្រ្គោះជាតិកំពុងជាប់ឃុំ បានបង្ហាញក្តីសង្ឃឹមតែមួយគត់ថាពួកគេនឹង មានសេរីភាពឡើងវិញ ។

អនុប្រធានគណបក្សសង្រ្គោះជាតិ លោកស្រី មួរ សុខហួរ បានពំានំាពាក្យសម្តីមន្រ្តី និងសកម្មជនគណបក្សសង្រ្គោះជាតិកំពុងជាប់ ឃុំទំាង ១៦ រូប នៅក្នុងពន្ធនាគារព្រៃស នៅព្រឹកមិញនេះថា អ្នកជាប់ឃុំសង្ឃឹមនឹងអាចទទួលយុត្តិធម៌នៅពេលមានការនំាថ្មីតាមរយៈការបោះឆ្នោត។

មន្រ្តី និងសកម្មជនកំពុងជាប់ឃុំ រំលឹកឲ្យថ្នាក់ដឹកនំាគណបក្ស កុំឲ្យមានការស្របសម្រួលនយោបាយ ដើម្បីជាថ្នូរនឹងសេរីភាពពួកគាត់ ដោយពួកកគេ ចង់ឲ្យគណបក្សសង្រ្គោះជាតិផ្តោតទៅលើកិច្ចការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់តែមួយគត់។ នេះបើតាមលោកស្រី មួរ សួរ សុខហួរ។

ជុំវិញរឿងនេះ  លោក សួស យ៉ារ៉ា អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការលើកនេះ ជាសិទ្ធិសេរីភាពសម្តែងមតិរបស់អ្នកជាប់ឃុំទំាងនោះ។ ប៉ុន្តែលោកជឿថា គ្មានការចរចានយោបាយ ដើម្បី ជាថ្នូរទៅនិងសេរីភាព ដោយពុំគិតអំពីច្បាប់នោះទេ។

លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សប្រឆំាង បញ្ជាក់ថា លោក អ៊ុំ សំអាន សមាជិករដ្ឋសភា លោក ហុង សុខហួរ អតីតសមា ជិកព្រឹទ្ធសភា និង លោក មាជ សុវណ្ណរ៉ា រួមទាំងកម្មជនគណបក្សប្រឆំាងផ្សេងទៀត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់៕

Share

Image
Image
Image