en     km
en     km

​លោក​ សម រ​ង្ស៊ី​៖​ឆ្នាំ​២០១៧​ ជា​ចរន្ត​នៃ​ការ​ផ្លាស់​ប្ដូរ​ដើម្បី​អនាគត​មួយ​គ្មាន​អំពើ​អយុត្តិធម៌​(មានសំឡេង)

Share

ភ្នំពេញ៖អតីតប្រធានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា រម្លឹកពលរដ្ឋឲ្យមានស្មារតីរួមគ្នាមួយ ដើម្បីសម្រេចអនាគតរបស់ខ្លួនតាមរយៈ នៃការប្រើប្រាស់សិទ្ធ និងឆន្ទៈ នយោបាយរបស់ខ្លួនធ្វើការផ្លាស់ប្តូរផ្នត់គំនិត បំផ្លិចបំផ្លាញដោយនាំមកនូវការផ្លាស់ប្តូរមួយគឺយុត្តិធម៍សង្គម។ រាយការណ៍ដោយលោក សិរី វឌ្ឍនៈ !

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ(ឆ្វេង) សម្តេច ហ៊ុន សែន (ស្តាំ)។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ(ឆ្វេង) សម្តេច ហ៊ុន សែន (ស្តាំ)។

ការផ្ញើរសាររបស់លោក សម រង្ស៊ី ត្រូវបានបក្សកាន់អំណាចចាត់ទុកថាគ្មានន័យ។ តែអ្នកវិភាគថាលោកសម រង្ស៊ី នៅតែមានឥទ្ធិពលនយោបាយខ្លាំងខ្លានៅកម្ពុជា។

លោក សម រង្ស៊ី បានក្រែនរម្លឹកពលរដ្ឋខ្មែរថា ឆ្នាំ២០១៧ នេះ គឺជាចរន្តនៃការផ្លាស់ប្ដូរ ដើម្បីអំណាច របស់ពលរដ្ឋ ក្នុងការធ្វើសេចក្ដីសម្រេចមួយនៃការបោះឆ្នោតឃុំ-សង្កាត់។

សាររបស់អតីតប្រធានគណបក្សសង្គ្រោះជាតិបានធ្វើឡើង តាមរយៈហ្វេសប៊ុករបស់លោកដែលត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃទី១៨ មេសានេះ គឺ ក្រោយ ពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំ និងការរម្លឹកពីការដួលរំលំរបបសាធារណៈរដ្ឋខ្មែរ ដែលលោកថា របបកុំម្មុយនិីស្តចិនចប់ទៅ បែរជាមានរបបកុម្មុយនិស្តវៀតណាមឡើងកាន់អណាច។

លោក សម រង្ស៊ី បានធ្វើការពន្យល់ជាច្រើនអំពីភាពអវិជ្ជមាននៃសង្គមនាពេលបច្ចុបន្យនេះ ដែលលោកថាចាំបាច់ត្រូវតែផ្លាស់ប្តូរចំណុចទាំងនេះចេញ។ ចំណុចដែលត្រូវផ្លាស់ប្តូរទាំងនោះរួមមាន ការផា្លស់ប្តូរ អំពើរអយុត្តិធម៍សង្គម អំពើពុករលួយ បក្សពួកនិយម គ្រួសារនិយម ការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងអំពើអយុត្តិធម៍នៃប្រព័ន្ធតុលាការបច្ចុប្បន្ន។

លោក សម រង្ស៊ីបានពន្យល់ទៀតថាមិនមានតែត្រឹមមន្ត្រីថ្នាក់លើនោះទេ គឺមានជាទូទៅដែលត្រូវចូលរួមផ្លាស់ប្ដូរ។

ប្រទេសកម្ពុជាប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្សអាស្រ័យរដ្ឋធម្មនុញ្ញដែលមានព្រះមហាក្សត្រគ្រងរាជ្យ។ ប្រទេសនេះ បានឆ្លងកាត់ការបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិចាប់តាំងពីឆ្នាំ ១៩៩៣ ដោយផ្តល់សិទ្ធអំណាចពលរដ្ឋឲ្យមានការជ្រើសរើសតំណាងរបស់ខ្លួនតាមរយៈការបោះឆ្នោត ហើយស្របពេលនេះ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ គឺជាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥។

ក្នុងន័យនេះអតីតប្រធានគណបក្សសង្គ្រោះជាតិបានទទូច ឲ្យពលរដ្ឋត្រូវធ្វើសេចក្តីសម្រេចដោយឈរលើស្មារតីពិតៗរបស់ខ្លួន ដើម្បីការផ្លាស់ប្តូរដែលលោកថា ចាំបាច់បំផុត។

យ៉ាងណាក៏ដោយ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកសាររបស់លោក សម រង្ស៊ី គឺគ្មានន័យ គ្មាន ឥទ្ធិពលលើអ្នកបោះឆ្នោតឡើយ។

សម្រាប់អ្នកវិភាគវិញ មិនយល់ឃើញដូចលោក សុខ ឥសាន្តនោះទេ។ លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ មើលឃើញថា លោក សម រង្ស៊ីទោះជាលាលែងពីប្រធានបក្សក៏ដោយ តែពលរដ្ឋនៅតែគាំទ្រគោរពស្រលាញ់។ លោកថា អតីតប្រធានគណបក្សប្រឆាំងរូបនេះ នៅតែមានឥទ្ធិពលនយោបាយមកលើប្រទេសកម្ពុជា។

ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះ  មានគណបក្សចូលរួមប្រកួតចំនួន១២ តែគណបក្សធំ ២ ប៉ុណ្ណោះ គឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានដាក់ពង្រាយបេក្ខជនរបស់ខ្លួនទូទាំងប្រទេស ដែលនាំឲ្យអ្នកវិភាគមើលឃើញអំពីតុល្យភាពការប្រកួតប្រជែងរបស់គណបក្សទាំង២នេះខ្លាំងក្លា ជាងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៤ ៕

 

Share

Image
Image
Image