en     km
en     km

ក​ម្ព​ជា​ជំពាក់​បំណុល​ប្រទេស​ជិតខាង​ខ្លួន​ខណៈ​សន្ទុះ​សេដ្ឋកិច្ច​កើន​ឡើងជា​លំដាប់​

Share

ភ្នំពេញ ៖ នៅរយៈពេល មួយទសវត្សចុងក្រោយនេះ សេដ្ឋកិច្ចប្រទេសកកម្ពុជាបានហក់ឡើង ជាង ៧ភាគរយ ដែលជាកត្តាមួយបញ្ជាក់ថា សេដ្ឋកម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់ តែស្របពេលនេះ កម្ពុជាខ្ចីលុយបរទេសកើនឡើងជាង ៨០ពាន់លានដុលា្លរ ហើយម្ចាស់បំណុលមានទាំងប្រទេសជិតផងដែរ។

រូបភាពពី Angkor Focus Travel ។
រូបភាពពី Angkor Focus Travel ។

បំណុល ៨ពាន់ ៣រយលានដុល្លារ គឺចាប់តាំងពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៦កន្លងទៅនេះ ។ នេះបើយោងរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលចេញផ្សាយកាលពីថ្ងៃចន្ទ័ ស្ដីពី បំណុលទ្វេភាគី និងបំណុលពហុភាគី។

ប្រទេសជិតខាងដែលកម្ពុជា បានខ្ចីលុយ រួមមាន ប្រទេសថៃ ចំនួន ៨៦,៦លានដុល្លារ ពីប្រទេសថៃ ៤៤,៥លានដុល្លារពីវៀតណាម និង ៧,៨លានដុល្លារ ពី ប្រទេសម៉ាឡេស៊ី ។

ដោយឡែក កម្ចីពីប្រទេសចិនមានចំនួនរហូតដល់ ៣ពាន់៦រយលានដុល្លារ។

យោងតាមរបាយការណ៍រួមគ្នារវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមូលនិធិរូបិយវត្ថុអន្តរជាតិ ពលរដ្ឋកម្ពុជាម្នាក់ៗជំពាក់បំណុលបរទេសចំនួន ៣៧៥ ដុល្លារអាមេរិក។ ប៉ុន្តែ អ្នកជំនាញសេដ្ឋកិច្ចបាននិយាយថា ករណីបំណុលត្រឹមនេះ គឺកម្ពុជាមិនទាន់ជួបហានិភ័យខ្ពស់នៅឡើយទេ៕

 

Share

Image
Image
Image