en     km
en     km

លោក អ៊ូ វីរៈ សន្និ​ដ្ឋាន​ថា CPP ជិត​ដល់​ពេល​ជិះ​សេះ​លែង​ដៃ​ដូច​មុន​ទៀត​ហើយ

Share

Ou-virak-1លោក អ៊ូ វីរៈ ប្រធាន​អង្គ​ការ​វេទិ​កា​អនាគត និង​ជា​អ្នក​តាម​ដាន​ស្ថាន​ការណ៍​សង្គម​កម្ពុជា បាន​សន្និដ្ឋាន​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​ អាច​នឹង​ជិត​ដល់​ពេល​ជិះ​សេះ​លែង​ដៃ​ដូច​ទៅ​​នឹង​​អាណត្តិមុន​ទៀត​​​ហើយ​។ ការលើក​​ឡើង​​របស់​អ្នក​តាម​ដាន​ស្ថាន​ការណ៍​សង្គម​រូប​នេះ​ ក៏​ព្រោះ​​​លោក​មើល​ឃើញ​ពី​ស្ថាន​ការណ៍​ន​យោ​បាយ​ហាក់​ឡើង​កម្ដៅតាន់​តឹង​ខ្លាំង​។ ជាក់​ស្តែង​កាល​​​ពី​ពេល​ថ្មីៗនេះ គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​បាន​បង្ហាញ​សាច់​ដុំ និង​កំពុង​តែ​ប្រើ​ប្រាស់​សាច់​ដុំ​នេះ ដាក់​សម្ពាធ​ទៅ​លើ​គណ​បក្ស​ប្រឆំាង ដូច​ជា​ករណី​ចាប់​ខ្លួន​ដាក់​ពន្ធ​នា​គារ​ លោក ហុង សុខហួរ សមា​ជិក​ព្រឹទ្ធ​សភា​មក​ពី​គណៈ​បក្ស​សម​រង្ស៊ី និង​សើ​រើ​ឡើង​វិញ​នៅ​ព្រឹត្តិ​ការណ៍​ ហិង្សា​នៅ​លើ​ស្ពាន​នា​គ​ក្បែរ​ទី​លាន​ប្រជា​ធិប​តេយ្យ ដោយ​ចាប់​មន្រ្តី និង​សកម្ម​ជន​គណ​បក្ស​សង្រ្គោះ​ជាតិ​ដាក់​ពន្ធ​នា​គារ​ព្រៃ​ស​ពី ៧ ទៅ២០​ឆ្នាំ​ផង​ដែរ​។

ដើម្បី​ជ្រាប​ព័ត៌​មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាសន៍​រវាង​លោក ធូ វីរៈ អ្នក​រាយ​ការណ៍​ព័ត៌​មាន​របស់ WMC ជា​មួយ​លោក អ៊ូ វីរៈ ប្រធាន​អង្គ​ការ​វេទិ​កា​អនា​គត និង​ជា​អ្នក​តាម​ដាន​ស្ថាន​ការណ៍​សង្គម​កម្ពុជា ដូច​ត​ទៅ​៖

សំឡេង៖

Share

ព័ត៌មានទាក់ទង

Image