loader

អា​មេ​រិ​ក​នឹង​បាញ់​កំទេច​កាំជ្រួច​កូរ៉េ​ខាងជើង​បើ​មានការ​បាញ់​ម្ដងទៀត​

អាមេរិក៖ មន្ដ្រីអាមេរិកម្នាក់ដែលត្រូវបានស្រង់សម្ដីមកចុះផ្សាយដោយសារព័ត៌មាន Guardian newspaper បាននិយាយថា សហរដ្ឋ អាមេរិកនឹងបាញ់ទម្លាក់កាំជ្រួចរបស់កូរ៉េខាងជើងប្រសិនបើប្រទេសកុម្មុយនីស្ដផ្ដាច់ការមួយនេះ ធ្វើការបាញ់សាកល្បងជាថ្មីទៀតនោះ ។

usa

មន្ដ្រីដែលសុំមិនបញ្ចេញឈ្មោះនេះ បាននិយាយទៀតថា អាមេរិកដែលធ្វើដូចនេះ ដើម្បីបញ្ជាក់ពីសមត្ថភាពអាវុធរបស់អាមេរិកប្រាប់ទៅសត្រូវ។

ស្របពេលនេះដែរ រដ្ឋមន្ដ្រីការពារជាតិ James Mattis បានចោទកូរ៉េខាងជើងថា កំពុងបង្កជម្លោះយ៉ាងពិតប្រាកដ ដែលធ្វើអោយអាមេរិកត្រូវតែត្រៀមខ្លួនដើម្បីធ្វើសង្គ្រាម។

លោករដ្ឋមន្ដ្រីបានបញ្ជាក់ទៀតថា ការបាញ់កាំជ្រួចរបស់ក្រុងព្យុងយ៉ាង កាលពីថ្ងៃទី ១៥ មេសា ទោះជាមិនបានសម្រេចក៏ដោយ គឺ បញ្ជាក់ថា កូរ៉េខាងជើងមិនបានថមថយការគៀបសង្កត់ពីសហគមន៍អន្ដរជាតិឡើយ។

ជាមួយគ្នានេះ លោករដ្ឋមន្ដ្រីនិយាយថា រឿងនេះចិនត្រូវតែគៀបសង្កត់ក្រុងព្យុងយ៉ាងឱ្យបញ្ឈប់ជាបន្ទាន់ បើពុំនោះទេវានឹងផ្ដើមឱ្យមានជម្លោះរីករាលដាលកាន់តែខ្លាំងឡើង។

កាលពីថ្ងៃម្សិលមិញ អាមេរិកបានបញ្ជូននាវាចម្បាំង និងកងទ័ពម៉ារីន ១ពាន់ ២៥០នាក់ ទៅសមុទ្រអូស្ដ្រាលីដើម្បីឈរជើងនៅទីនោះត្រៀមចាំសភាការណ៍ផ្ទុះសង្គ្រាមកូរ៉េខាងជើងចូលមកដល់។

យ៉ាងណាក៏ដោយក្រុងព្យុងយ៉ាងបានព្រមានថា ខ្លួននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរធ្វើសង្គ្រាមប្រឆាំងសហរដ្ឋអាមេរិក៕ BBC

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x