en     km
en     km

គណៈរដ្ឋមន្ត្រី​ថៃ​សម្រេច​តំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​និង​កង​ប្រដាប់​អាវុធ​

Share

ប្រទេសថៃ៖គណៈរដ្ឋមន្ត្រីបានអនុម័តសំណើមួយដើម្បីតំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ជូនក្របខណ្ឌមួយចំនួន ដោយរាប់ទាំងកងប្រដាប់អាវុធ និងមន្ត្រីក្នុងជួរគណៈរដ្ឋមន្ត្រីផងដែរ។

thai

នាយករដ្ឋមន្ដ្រី លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថាសំណើនេះគឺជាផលប្រយោជន៍ទូទៅសម្រាប់មន្ត្រីរដ្ឋទាំងអស់។
លោកបានបន្តថា ការដំឡើងនេះគឺមាន3 ភាគរយនៃកំណើនប្រាក់បៀវត្សប្រចាំឆ្នាំរបស់ពួកដែលមានស្រាប់ប៉ុន្តែវាស្ថិតនៅក្នុងកម្រិតនៃប្រាក់រង្វានតូចមួយ។

អ្នកនាំពាក្យរដ្ឋាភិបាលលោកឧត្តមសេនីយ៍ទោ Kaewkamnerd បាននិយាយថាគណៈរដ្ឋមន្ត្រីបានអនុម័តការទូទាត់តាម សំណើក្រុមប្រឹក្សាជាតិសម្រាប់សន្តិភាព។

រដ្ឋាភិបាលប្រទេសថៃ បច្ចុប្បន្ននេះ ដឹកនាំដោយ ពួកយោធា ដែលបានធ្វើរដ្ឋប្រហារ នៅខែឧសភា ឆ្នាំ២០១៤ ទម្លាក់ គណៈរដ្ឋមន្ត្រីរបស់លោកស្រីយីងឡាក់។ រដ្ឋាភិបាលនេះ អះអាងថា ចាប់តាំងពីកាន់អំណាចមក ឃើញថា កំណើនសេដ្ឋកិច្ចមានការកើនឡើងជាលំដាប់៕ Thai The Nation

 

Share

Image
Image
Image