loader

គ.ជ.ប​ ចាប់ផ្តើមចែកប័ណ្ណព័ត៌មានដល់អ្នកបោះឆ្នោតតែមានការជំទាស់(មានសំឡេង)

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្តើមចែកប័ណ្ណព័ត៌មានដល់អ្នកបោះ ឆ្នោត ខណៈតំណាងគណបក្សនយោបាយហ្វុនស៊ីនប៉ិចមិនគាំទ្រ។ ការខ្វែងគំនិតគ្នានេះធ្វើទ្បើងក្នុង កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិ ឃុំ សង្កាត់ ព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នំា២០១៧។

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបិទផ្សាយបញ្ជីបេក្ខជនផ្លូវការ និងការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិ ឃុំ សង្កាត់
កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបិទផ្សាយបញ្ជីបេក្ខជនផ្លូវការ និងការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិ ឃុំ សង្កាត់

លោក រ៉ុង ឈុន សមាជិក គ.ជ.ប  និងជាប្រធានដឹកនំាអង្គប្រជុំផ្សព្វផ្សាយស្តីពីការចែកប័ណ្ណព័ត៌មានដល់ អ្នកបោះឆ្នោតមានប្រសាសន៍ថា គ.ជ.ប បានសម្រេចបោះពុម្ពប័ណ្ណព័ត៌មានចែកដល់ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាបណ្តើរហើយៗក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋបានទទួលព័ត៌មានជាក់ លាក់ពីថ្ងៃបោះឆ្នោត។

លោក  រ៉ុង ឈុន សង្កត់ធ្ងន់ថា ប័ណ្ណព័ត៌មានសម្រាប់អ្នកបោះឆ្នោតនេះគ្រាន់តែជា ប័ណ្ណបង្ហាញព័ត៌មានពីពេលវេលា និងទីកន្លែងបោះឆ្នោតប៉ុណ្ណោះដោយប្រជាពលរដ្ឋមិនអាចកាន់ប័ណ្ណព័ត៌ មាននេះទៅបោះឆ្នោតជំនួសអត្តសញ្ញណប័ណ្ណបានទ្បើយ។

លោក រ៉ុង ឈុន៖«ប័ណ្ណព័ត៌មាននេះមិនអាចកាន់ជំនួសអត្តសញ្ញាណប័ណ្ណយកមកបោះឆ្នោតបាននោះ ទេប៉ុន្តែវាមានន័យសម្រាប់ឱ្យគាត់ត្រៀមលក្ខណៈអំពីលេខរៀង លេខកូដ ទីកន្លែងការិយាល័យប៉ុន្តែ សូមឱ្យគាត់កាន់ប័ណ្ណហ្នឹងទៅជាមួយអត្តសញ្ញាណប័ណ្ណឬឯកសារបញ្ជាក់អត្តសញ្ញាណ»។

nec-2

 លោក ផន ចន្ថា តំណាងគណបក្សហ្វុនស៊ីនប៉ិចបានលើកទ្បើងថា លោកមិនគំាទ្រឱ្យមានការចែកប័ណ្ណព័ត៌មានដល់អ្នកបោះឆ្នោតនៅតាមភូមិ ឃុំ-សង្កាត់នោះទេ។ ដោយលោកសង្កត់ធ្ងន់ថា គ.ជ.ប បានកំណត់ថ្ងៃឃោសនាបោះឆ្នោតរយៈពេល ១៤ ថ្ងៃគឺគ្រប់គ្រាន់ដែលពលរដ្ឋអាចដឹងពីពេលវេលានៅថ្ងៃបោះឆ្នោត ដោយមិនចំាបាច់ចំណាយពេលវេលានិងថវិការដ្ឋក្នុងការចែកប័ណ្ណព័ត៌មានដល់អ្នកបោះឆ្នោតទៀតនោះទេ។

លោក ផន ចន្ថា«សម្រាប់ខ្ញុំមិនអាចទទួលយកបាននោះទេខ្ញុំស្តាយថវិកាជាតិដែលគេជួយណាស់ ទៅផលិតប័ណ្ណព័ត៌មានអស់មែនតិចទេហើយបញ្ហាមិនចេះអស់មិនដោះស្រាយច្រើនណាស់ឥលូវប្រៀប ធៀបមើលបង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោតមានទំាងអស់ការិយាល័យចុះឈ្មោះបោះឆ្នោត អត្តលេខការិយាល័យទំាងអស់ហើយយកមកធ្វើប័ណ្ណព័ត៌មានទៀតអាហ្នឹងដែល គ.ជ.ប ខ្លួនឯងបង្កើត បញ្ហាដោយមិនដឹងខ្លួន»។

 ឆ្លើយតបនឹងការលើកទ្បើងនេះអ្នកនំាពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធាមានប្រសាសន៍ថា ការជំទាស់របស់តំណាងគណបក្សហ្វុនស៊ីនប៉ិច គឺជាប្រតិកម្មមួយដែលផ្អែកទៅលើការពិភាក្សាច្បាប់ដែលហួសដែនកំណត់សមត្ថកិច្ចរបស់ គ.ជ.ប។

លោក ហង្ស ពុទ្ធា គូសបញ្ជក់ដែរថា ទោះបីការចែកប័ណ្ណព័ត៌មានដល់អ្នកបោះ ឆ្នោតមិនបានចែងក្នុងច្បាប់ក៏ដោយតែ គ.ជ.ប មានតួនាទីពេញលេញក្នុងការផ្សព្វផ្សាយស្តីពីការបោះឆ្នោត ។

លោក ហង្សពុទ្ធា ៖«ការចូលរួមជាមតិទំាងអស់សុទ្ធតែយកទៅពិចារណាដើម្បីជាគំនិតពីព្រោះថាឥលូវ    ប័ណ្ណព័ត៌មានគឺបានផ្សព្វផ្សាយយ៉ាងទូលំទូលាយរួចហើយមិនអាចដោយសារតែសម្តីរបស់មនុស្សម្នាក់យើងធ្វើឱ្យមានការអាក់ខានចំពោះប្រតិបត្តិការផ្សព្វផ្សាយរបស់ព័ត៌មាននោះទេ»។

big-hong-puthea
បើតាមរបាយការណ៍គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា ខុមហ្វ្រែលដែលបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី ៥ មេសា ឆ្នំា២០១៧ រកឃើញថាពលរដ្ឋកម្ពុជាជិត ៥៦% មិនទាន់បានដឹងព័ត៌មានទាក់ទងពេលវេលានៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នំា ២០១៧ នៅឡើយទេ។

សូមជម្រាបថាការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នំា២០១៧ ដែលមានឃុំ-សង្កាត់ ១៦៤៦ ទូទំាងប្រទេស។

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

នាយករដ្ឋមន្ដ្រីកម្ពុជា និងម៉ាឡេស៊ីនិយាយពីភរិយារបស់ខ្លួនថាមានវាសនាស្រដៀងគ្នា

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើក[...]

មេដឹកនាំកម្ពុជា-ម៉ាឡេស៊ី លើកកម្ពស់ទំនាក់ទំនងទ្វេភាគី ​ដោយបង្កើនការ​ធ្វើពាណិជ្ជកម្ម និងវិនិយោគ

ជំនួបរវាងមេដឹកនាំកម្ពុជា និងម៉ាឡេស៊ី នឹងជួយ​​[...]

នាយិកាអង្គការភ្លែន៖អាពាហ៍ពិពាហ៍វ័យក្មេង និងបោះបង់ការសិក្សាជាបញ្ហាបង្អាក់ការអភិវឌ្ឍន៍ក្មេងស្រី

នាយិកាអង្គការភ្លែនអន្ដរជាតិ លោកស្រី គ្វីននេត [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x