ថៃ៖ពលរដ្ឋថៃដែលមានប្រាក់ បានសម្រុកទៅកំសាន្តលេងក្រៅប្រទេសក្នុងពិធីបុណ្យសង្ក្រាន្ត ឬគេហៅថាបុណ្យចូលឆ្នាំ ដោយបណ្តាលឲ្យព្រលានយន្តហោះ នៅទីក្រុងបាំងកកកកស្ទះយ៉ាងខ្លាំងកាលពីថ្ងៃ ពុធ ទី ១២មេសា ។
សារព័ត៌មានប្រទេសថៃបានរាយការណ៏ថា នៅព្រលានយន្តហោះសុវណ្ណភូមិអ្នកធ្វើរដំណើរភាគច្រើនដែលជាជនជាតិថៃ ប្រមាណជាង១៥០០នាក់ បានកកស្ទះនៅទីនោះ ព្រោះពួកគេត្រូវចាកចេញទៅកម្សាន្តនៅប្រទេសជប៉ុន និង ប្រទេសដទៃទៀត។
តាមសេចក្តីរាយការណ៏ មិនថា តែកកស្ទះការធ្វើដំណើរនៅព្រលានយន្តហោះនោះទេ គឺនៅ ច្រកទ្វារតាមព្រំដែនក៏កកស្ទះដែរ ដោយសារតែពលករចំណាកស្រុកចាកចេញពីប្រទេសថៃទៅប្រទេសស្រុកកំណើតរបស់ពួកគេ ជាពិសេសទៅភូមា និងកម្ពុជា។ ប៉ុន្តែ បើតាមការកត់សំគាល់ ពលរដ្ឋថៃ បង្ហាញការសប្បាយរីករាយពិធី បុណ្យសង្ក្រាន្ត គឺ បន្ទាប់ពី មានការកាន់ទុក្ខ ការសោយទីវង្គត នៃព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេ។ ដែលព្រះអង្គ បានយាងចូលទីវង្គតនៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៦៕
Thai The Nation