en     km
en     km

អ្នកកាសែត​បរទេស​ និង​ជនបរទេស​នៅ​កូរ៉េ​ខាងជើង​ត្រូវ​បានឱ្យ​ចាកចេញ​

Share

អ្នកសារព័ត៌មាន និងជនបរទេសដែលកំពុងស្ថិតនៅក្នុងប្រទេសកូរ៉េខាងជើងត្រូវបានអាជ្ញាធរកូរ៉េខាងជើងប្រាប់ឱ្យចាកចេញពីប្រទេសរដ្ឋកុមុយនិស្តសជាបន្ទាន់ខណៈក្រុងព្យុងយ៉ាងរៀបចំធ្វើសង្គ្រាមជាមួយអាមេរិក។

north-korea-2

យោងតាមបណ្តាញផ្សាយព័ត៌មាន Channel News Asia អ្នកសារព័ត៌មានបរទេសប្រមាណ២០០នាក់ ដែលស្ថិតនៅក្នុងទីក្រុងព្យុងយ៉ាងដើម្បីឃ្លាំមើលការប្រារព្ធខួបលើកទី១០៥នៃកំណើតប្រធានាធិបតី Kim Il Sung ថ្ងៃទី១៥ មេសា។

នៅថ្ងៃនោះហើយដែលកូរ៉េខាងជើងអាចបាញ់កាំជ្រួចរំលងទ្វីបជាថ្មីទៀតអបអរសាទរព្រឹត្តិការណ៍នេះប៉ុន្តែគឺជាសញ្ញានៃការចាប់ផ្តើមផ្ទុះសង្គ្រាមនៅឧបទ្វីបកូរ៉េ។

ប្រទេសកូរ៉េខាងជើងបានប្រកាសថាខ្លួនត្រៀមរួចហើយដើម្បីធ្វើសង្គ្រាមទ្រង់ទ្រាយធំជាមួយសហរដ្ឋអាមេរិកដោយមិនចាំបាច់រង់ចាំប្រទេសណាជួយខ្លួនទ្បើយ។

ស្របពេលនេះអាមេរិកក៏បានត្រៀមវាយប្រហារទៅលើទីក្រុងព្យុងយ៉ាងផងដែរដើម្បីសំដៅកំទេចចោលឃ្លាំងសព្វាវុធរបស់ប្រទេសកូរ៉េខាងជើងហើយផ្តួលរំលំរបបផ្តាច់ការនៅទីនោះ។ ជាមួយគ្នានេះប្រទេសជប៉ុនក៏បានត្រៀមកងទ័ពជួយសហរដ្ឋអាមេរិកផងដែរខណៈកូរ៉េខាងត្បូងបានចល័តទ័ពតាមព្រំដែនរួចរាល់អស់ហើយ៕

 

Share

ព័ត៌មានទាក់ទង

Image