en     km
en     km

អ្នកនយោបាយ​ជូនពរ​ឆ្នាំ​ចាស់​ផ្លាស់​ទេវតា​ថ្មី​ឱ្យ​ពលរដ្ឋ​រើស​បាន​តំណាង​ដោយ​ភាព​ត្រឹមត្រូវ​(មានសំឡេង)

Share

ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខែ្មរ នេះ អ្នកនយោបាយខ្មែរបានផ្ញើសារជូនពរដល់ជនរួមជាតិខែ្មរឲ្យទទួលបាន នូវសុភមង្គល និង សេចក្តីសុខ ហើយក៏បានអំពាវនាវឲ្យរើសតំណាងរបស់ខ្លួន ក្នុងការបោះឆ្នោត ឃុំ សង្កាត់ ឲ្យមានការផ្លាស់ប្តូរក្នុងការអភិវឌ្ឍទាំងវិស័យសេដ្ឋកិច្ច និងអភិបាលកិច្ច។ លោក សេរីវឌ្ឍនៈរាយកាសរណ៍៖170412-wmc-vatanak-politcian-and-news-year

ការបោះឆ្នោតជាតិនាពេលកន្លងមក។
ការបោះឆ្នោតជាតិនាពេលកន្លងមក។

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០១៧នេះ ដោយរាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦មេសា ហើយ បើគិតដល់ថ្ងៃ បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ថ្ងៃទី៤ មិថុនា គឺ មិនដល់៥០ថ្ងៃទេ នឹងមានការបោះឆ្នោតហើយ ។

ការបោះឆ្នោត ឃុំសង្កាត់អាណត្តិទី ៥នេះ មានសកម្មភាព ផុសផល់ ខ្លាំងជាងមុនដោយសារពលរដ្ឋមានការយល់ដឹងបោះឆ្នោត កាន់តែប្រសើរជាងមុន តែអ្វីសំខាន់អ្នកនយោបាយ ចង់ឃើ់ញ ពលរដ្ឋកាន់តែសស្រាក់សស្រាំ ដើម្បីបញ្ចេញឆន្ទៈរបស់ខ្លួន ជ្រើសរើសតាំណាង ដែលខ្លួនត្រូវការជាចាំបាច់ ។ អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្សី បានផ្ញើសារ ជូនពរ មកកាន់ ប្រជាជាតិខ្មែរ ទាំងក្នុងស្រុកនិងក្រៅស្រុកទាំងអស់ ឲ្យជួបតែសេចក្តីសុខ សេចក្តីចំរើន និង ជួបតែសុភមង្គល។តែសាររបស់លោក បានទទូចសុំពលរដ្ឋទៅបោះឆ្នោត គ្រប់ៗគ្នា។

លោក សមរង្សី ៖ «តែការជូនពរ និងការបន់ស្រន់ទេវតាមិនគ្រប់គ្រាន់ទេ ដើម្បីឲ្យជិវិតយើងម្នាក់ៗមានភាពសំបូរសប្បាយពិត ប្រាកដ ដើម្បីឲ្យប្រទេសយើងមានសិរីសួស្តី និងការរិកចម្រើទាល់តែយើងម្នាក់ មាន ការផ្លាស់ប្តូរជាវិជ្ជមាន ខំពុះពារគ្រប់ឧបសគ្គ ដើម្បីធ្វើឲ្យប្រទេសយើងបានស្គាល់នូវសេរីភាពពេញលេញ»។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន ក៏បាន ផ្ញើសារជូន ពលរដ្ឋ និងពលរដ្ឋដែលមានឈ្មោះបោះឆ្នោត ត្រូវទៅ ពិនិត្យ បញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាបាន បន្ថែមថាការបោះឆ្នោតខាងមុខនេះ ពិតជា ឱកាសល្អ ដែលពលរដ្ឋត្រូវបញ្ចេញឆន្ទៈរបស់ខ្លួន។

លោក សុខ ឥសាន្ត ៖ « ត្រៀមលក្ខិណះឲ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសឯកសារ លិខិតចុងបញ្ជី ដែលបានចុះឈ្មោះបោះឆ្នោត ហើយកាន់ អត្តសញ្ញាណប័ណ្ណ ឬមួយក៏លិខិតសម្គាល់ អត្តសញ្ញាណអញ្ជើញទៅបោះឆ្នោតនិង ថ្ងៃ ០៤ ខែ០៦ នេះ។ សូមឲ្យបោះឆ្នោតដោយសេរី និង ដោយឯករាជ្យ ដោយឆន្ទះ ជ្រើសរើសមេដឹកនាំណាដែលមានស្នាដៃ និង គុណសម្បិត្តិក្នុងការកសាង ឲ្យប្រទេសអភិវឌ្ឍន៏ប្រទេស ឲ្យមានការរីកចម្រើន»។

លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ មានប្រសាសន៍ ថា ការផ្លាស់ប្តួរឆ្នាំចាស់ ផ្លាស់ប្តូរឆ្នាំថ្មី គឺ ជារឿងមួយដែលល្អប្រពៃដូច ទេវតាឆ្នាំចាស់ ផ្លាស់ចូលទេវតា ឆ្នាំថ្មីចូលមកគ្រងតំណែងជំនួសគឺដូចអ្វីដែល ពលរដ្ឋត្រូវការជាក់ស្ដែង។

លោកសួន សេរីរដ្ឋា៖ «បងប្អូនពលរដ្ឋខ្មែរនៅក្នុងប្រទេសខ្មែរទាំងមូល និង បងប្អូនខ្មែរនៅក្រៅប្រទេសដែលគិតគូរស្រឡាញជាតិ មាតុភូមិចង់រក្សាប្រពៃណីវប្បធម៌ខ្មែរសូមឱ្យយកពិធីនេះ ដើម្បីយកធ្វើពិធីនៃការគិតមួយ មិនមែនគ្រាន់តែជាពិធីសប្បាយរាំច្រៀង នោះទេ ហើយបង្កគ្រោះថ្នាក់ទេ ក៏ប៉ុន្តែគិតសម្រាប់ការផ្លាស់ប្ដូរមេដឹកនាំទៅខាងមុខដែរ»។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលទើ់បបង្កើតថ្មី ហើយមានបេក្ខជនក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះ ដែរ           ក៏ចាប់អារម្មណ៍ជូនពរដែរ។

លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សនេះ បានលើកឡើងថា នៅខែបោះឆ្នោតខាងមុខនេះ សូមឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតទាំងអស់គ្នា ហើយធ្វើរការជ្រើសរើសឲ្យបានត្រឹមត្រូវដោយសម្លឹងមើលទៅលើសីលធម៍និងបទពិសោធន៍របស់បុគ្គលជាមេដឹកនាំ។

លោក សាម អ៊ីន ៖ « នាំគ្នាទៅបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ឲ្យបានគ្រប់ៗគ្នា មេឃុំ ចៅសង្កាត់ បានល្អ មានសីលធម៍ និង មានបទពិសោធន៍ ក្នុងការដឹកនាំ មានសមត្ថិភាពសម្រាប់ ការបម្រើសេវា ដឹកនាំការងារឲ្យបានល្អ» ។

ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តមសីហមុនី ដែលទើបយាងត្រឡប់មកពី ក្រុងប៉េកាំង បើទោះជា មិនទាន់ចេញរាជសារជូនប្រជារាស្ត្រព្រះអង្គក៏ដោយ តែ ព្រះអង្គបាន ជូនសារអំពាវនាវ រូចហើយ កាលពីថ្ងៃទី២០កុម្ភៈ ដោយ សុំឱ្យជនរួមជាតិ ទៅបោះឆ្នោត គ្រាប់ៗគ្នា ដោយ កុំចាញ់ការសំលុតគំរាមកំហែង ឬ លក់ទឹកចិត្តឱ្យសោះ ដោយបោះឆ្នោត ឈរលើស្មារតី ស្មោះត្រង់ៗពិត ក្នុងការជ្រើសរើសតំណាងរបស់ខ្លួន៕

Share

ព័ត៌មានទាក់ទង

Image