en     km
en     km

ជ័យ​លា​ភី​ Malala​ ផ្ញើ​សារ​ឱ្យ​ កុមារី​ តស៊ូ​ដើម្បី​ ការ​អប់រំ​

Share

យុវតីជ័យលាភីនូប៊ែលសន្ដិភាព កញ្ញា Malala Yousafzai បានផ្ញើសារក្នុងនាមជាស្ដ្រីឆ្នើមនៃអង្គការសហប្រជាជាតិអំពាវនាវឲ្យយុវនារីតស៊ូដើម្បីការអប់រំរបស់ខ្លួន។

women-nobeal-01

នាង Malala អាយុ ១៩ឆ្នាំ បានមកថ្លៃសន្ទរកថា តាមការអញ្ជើមួយរបស់សាកលវិទ្យាល័យអង់គ្លេស ដែលផ្ដោតសំខាន់ទៅលើការអប់រំរបស់ក្មេងស្រី។ ក្នុងឱកាសនោះម្ចាស់ជ័យលាភីនូប៊ែលសន្ដិភាពរូបនេះ បានលើកឡើងថា ប្រសិនបើយើងជាកុមារី ទទួលបានការអប់រំ ហើយមានការងារធ្វើដោយសារចំណេះដឹងទៀតនោះ គឺអនាគតរបស់ពួកយើងពិតជាថ្កុំថ្កើង ហើយមិនត្រូវបានគេរើសអើងនោះទេ។

នាង Malala ត្រូវបានពួកឧទ្ទាមតាលីបង់ បាញ់ឲ្យរងរបួសធ្ងន់ក្នុងការវាយប្រហារមួយកាលពីឆ្នាំ២០១២ នៅខណៈនាងចុះអប់រំក្មេងស្រីនៅតំបន់របស់ពួកឧទ្ទាម ហើយការអប់រំរបស់ពួកនាងគឺនិយាយអំពីសិទ្ធិរបស់កុមារី ក្នុងការទទួលបានការអប់រំ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានពិព៌ណនានាង Malala ថា ជានិមិត្ដរូបនៃការអប់រំរបស់ក្មេងស្រីទូទាំងពិភពលោក។ កាលពីខែមុននេះ សាកលវិទ្យាល័យមួយនៅប្រទេសអង់គ្លេសបានផ្ដល់ការសិក្សាទៅឲ្យនាងគឺមុខវិជ្ជាវិទ្យាសាស្ដ្រនយោបាយ ចិត្ដវិទ្យា និងសេដ្ឋកិច្ច៕

Share

ព័ត៌មានទាក់ទង

Image