en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ចូលរួម​ប្រកួត​កីឡា​វាយ​កូន​ហ្គោ​ល​ក្នុង​កម្មវិធី​ “​ពានរង្វាន់​សម្តេច​ តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ២០១៧”​ នៅ​ខេត្តសៀមរាប

Share

សៀមរាប៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រកួតកីឡាវាយកូនហ្គោល “ពានរង្វាន់សម្តេច តេជោនាយករដ្ឋមន្ត្រី ២០១៧” នៅ Angkor Golf Resort ក្រុងសៀមរាប នៅព្រឹក ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៧ នេះ ។នេះបើតាមឱ្យដឹងនៅលើហ្វេសប៊ុករបស់សម្ដេច នៅថ្ងៃនេះ។

hun-san-golf

តាមហ្វេសប៊ុករបស់សម្ដេច ដដែល កម្មវិធីប្រកួតកីឡាវាយកូនហ្គោល “ពានរង្វាន់សម្តេច តេជោនាយករដ្ឋមន្ត្រី ២០១៧”នៅព្រឹកនេះ មានកីឡាករ ចូលរួម២០ប្រទេស រួមទាំងវត្តមានរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាផងដែរ។

ក្នុងកម្មវិធីប្រកួតនឹងត្រូវបែងចែកជា ២ពេល គឺ ពេលព្រឹក និងពេលរសៀល។ ចំណែក អ្នកដែលចូលរួមប្រកួតនៅព្រឹកនេះ គឺ មានចំនួន ៦៨នាក់ ដោយឡែកនៅពេលរសៀល គឺ មានចំនួន ៧២នាក់ ។

ជាមួយគ្នានេះ កម្មវិធីប្រគល់ពានរង្វាន់ គឺ នឹងធ្វើឡើងនៅល្ងាច ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៧នេះ នៅសណ្ឋាគារ Angkor Palace Spar and Resort ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច ហ៊ុន សែន ៕

 

Share

ព័ត៌មានទាក់ទង

Image