en     km
en     km

វិភាគ​៖​ពិភពលោក​កំពុង​រំកិល​ខ្លួន​ទៅ​រក​សង្គ្រាមលោក​លើក​ទី​៣?​(មានសំឡេង)

Share

កាលពីថ្ងៃចន្ទ ទី១០ មេសានេះ ប្រទេសជឿនលឿន G7 ដែលបានជួបប្រជុំគ្នានៅ ប្រទេសអ៊ីតាលី បាន កាន់ញញួរធំៗដោយទូងស្គរសាមគ្គីជាមួយសហរដ្ឋអាមេរិកវាយប្រហារទៅលើកងទ័ពស៊ីរី ដោយចេញសេចក្ដីថ្លែងការណ៍រួមគ្នា គាបសង្កត់រុស្ស៊ីឱ្យដកខ្លួនចេញពីប្រធានាធិបតី បាសា អាល់អាសាដ។

ក្រោមហេតុផល ប្រទេសស៊ីរីវាយប្រហារលើជនស៊ីវិល ដោយអាវុធគីមីនេះ នាំឱ្យអាមេរិកបាញ់កាំជ្រួច រាបប់សិបគ្រាប់ វាយលើកងទ័ពអាសាដ ដែលកងទ័ពរុស្ស៊ី នៅពីក្រោយ ។ ដោយវាយលើសម្ព័ន្អមិត្តរបស់ខ្លួន មហាមអំណាចរុស្ស៊ី បានគំរាមអាមេរិកថា បើមានការវាយប្រហារទៀតគឺ ក្រុងម៉ូស្គូនឹងសងសឹក។  នេះ ជាសញ្ញានៃការចាប់ទាញពិភពលោករំកិលធ្លាក់ចូលភ្លើងសង្គ្រាម លោកលើកទី៣ ។ ជូនសេចក្ដីរាយការណ៍ព័ត៌មាននេះ ដោយ លោក នួន បូរិន៖

rossy
ប្រទេស G7 មកពីប្រទេសឧស្សាហកម្មជឿនលឿនបំផុត ។ ប្រទេសនេះសុទ្ធតែប្រកាន់របបប្រជាធិបតេយ្យ និងជាប្រទេសមហា អណាចមួយ ដែរផ្នែកសេដ្ឋកិច្ច។

ប្រទេសG7មាន សហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺ ម៉ង អ៊ីតាលី ជប៉ុន និងអង់គ្លេស ។ ប្រទេសទាំងនេះ គឺជាអ្នកនាំមុខគេ នៃអង្គការយោធា ណាតូ ដែលជាកម្លាំងទ៏ព ដ៏មានឥទិ្ធពល ហើយជាកម្លាំងប្រជែងជាមួយប្រទេសរុស្ស៊ី ។ ការជួបប្រជុំគ្នារបស់ ប្លុកនេះ ផ្ដោតទៅលើសេដ្ឋកិច្ចពិភពលោក និងសន្តិសុខអន្តរជាតិ ។

អ្វីដែលនាំឱ្យព្រួយបារម្ភ អំពីការផ្ទុះសង្គ្រាមលោកលើកទី៣ គឺ មកពីប្រទេសរុស្ស៊ីមែនទេ?

កិច្ចប្រជុំ G7 ដែលក្រុមរដ្ឋមន្ត្រីការទេសគាបសង្កត់រុស្ស៊ីឱ្យដកថយពីសម្ព័ន្ធភាពជាមួយមេដឹកនាំប្រទេសស៊ីរី គឺជាបំណងតែមួយគត់ បញ្ចប់សង្គ្រាមនៅស៊ីរី ហើយបើពុំនោះទេ គឺ ប្រទេសនេះ នឹងធ្លាក់ចូលក្នុងអន្លង់នៃសង្គ្រាមតំបន។ លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស Boris Johnson និយាយថា សេចក្ដីសម្រេចរបស់ G7 គាំទ្រអាមេរិក គឺសារមួយ ថា លោក ប្រធានាធិបតីរុស្ស៊ី Vladimir Putin ត្រូវតែបោះបង់ចោលលោកប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ ឱ្យបានឆាប់បំផុត។

1049598556

លោកព្រមានថា បើក្រុងម៉ូស្គូ មិនធ្វើតាមនោះទេ គឺ ប្លុក G7 នឹងបន្តដាក់ទណ្ឌកម្មលើរុស្ស៊ីថែមទៀត ហើយកាន់តែខ្លាំក្លា។ ស្របពេលនេះ សេតវិមាន ព្រមានថា អាមេរិកនឹងវាយលើប្រទេសស៊ីរីទៀត បើកងទ័ពប្រទេសប្រើអាវុធគីមី សម្លាប់ជនស៊ីវិល។

ជាការឆ្លើយតប ទីក្រុងម៉ូស្គូ ព្រមានថា បើអាមេរិកមានសកម្មភាពទ័ពម្ដងទៀត គឺ ពិភពលោកធ្ងន់ធ្ងរហើយ ។ ក្រុងម៉ូស្គូថា ទង្វើរបស់កងទ័ពអាមេរិកគឺជាការរំលោភទាំងស្រុងលើដែនអធិបតេយ្យប្រទេសដទៃ។

តើសង្គ្រាមពិភពលោកកើតដោយសារ ហេតុផលនៃប្រទេសស៊ីរីមែនទេ?

ពិតជាយ៉ាងដូចនេះមែន។ ប្រទេសអៀរង់ដែលជាម្ព័ន្ធភាពជាមួយក្រុងម៉ូស្គូ បានប្រកាសថ្កោលទោសអាមេរិក ហើយបានព្រមានថា បើការវាយប្រហារមានភាពខ្លាំងក្លា ហើយរីករាលដាលថែមទៀតនោះ គឺ បញ្ជាក់ថា ស្មើនឹងការបញ្ឆេះសង្គ្រាមនៅក្នុងតំបន់ឱ្យកើតមានលើកទី ៣។

រដ្ឋាភិបាលប្រទេស អេរ៉ង់ព្រមានទៀតថា ខ្លួនក៏សម្រេចឱ្យកងទ័ពរុស្ស៊ីដាក់នៅលើមូលដ្ឋានទឹកដីរបស់ខ្លួន ប្រយោជន៍ការពារដែនអធិបតេយ្យរបស់ប្រទេសអៀរង់។

ប្រទេសអៀរង់ គឺជារដ្ឋមួយដែលមានក្បាលគ្រាប់បែកនុយក្លេអ៊ែរ ហើយមានកម្មវិធីអាវុធនុយក្លេអ៊ែរ ដូចគ្នានឹងប្រទេសកូរ៉េ ខាងជើង ផងដែរ។ ប្រទេសនេះជារដ្ឋឯកោមួយនៅមជ្ឈឹមបូព៌ា ហើយតែងតែមានសង្គ្រាមពាក្យសម្ដីជាមួយសម្ព័ន្ធមិត្តអាមេរិក ដូចជា អ៊ីស្រាអែល និងអេហ្ស៊ិបជាដើម។

ការដែលសហរដ្ឋអាមេរិកបាញ់កាំជ្រួចចូលតំបន់កងទ័ពរបស់ស៊ីរី ហើយបណ្ដាលឱ្យអាកាសយានដ្ឋានយោធាជាច្រើនកន្លែងត្រូវបានបំផ្លាញនោះ គេសង្កេតឃើញ ប្រទេសអ៊ីស្រាអែល ដែលជារដ្ឋមួយមានឥទ្ធិពលខ្លាំងក្លាផ្នែកកងទ័ព និងជាមហាមិត្តរបស់អាមេរិកបានប្រកាសគាំទ្រចំណាត់ការរបស់សេតវិមាន ។ ស្របពេលនេះដែរ ប្រទេសអេហ្ស៊ិបបានប្រាប់ពិភពលោកថា ខ្លួនចង់ឃើញអាមេរិកកំទេចរបប បាសា អាល់អាសាដ រលាយសាបសូន្យ។

រដ្ឋមន្ដ្រីការបរទេសអាមេរិកដែលទទួលបានការគាំទ្រពីប្រទេសជាច្រើនចំពោះការវាយប្រហារលើរបបនៅស៊ីរី គឺ កាន់តែមានមោទនភាពថែមទៀត ។ លោក Rex Tillerson បានព្រមានឱ្យ លោក អាសាដ ចាកចេញពីតំណែង ដើម្បីបើកផ្លូវឱ្យមានសន្ដិភាពឡើងវិញ។លោកព្រមានថា បើស៊ីរីមានមេដឹកនាំរូបនោះ គឺ ប្រជាជនប្រទេសនេះ មិនអាចមានសន្ដិភាពបានឡើយ។

3178bab300000578-3459759-image-a-12_1456222382869

វត្តមានកងទ័ពអាមេរិក និងរុស្ស៊ីនៅឈូងសមុទ្រពែរ្សគឺជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ពិពភលោក

យ៉ាងណាក៏ដោយ ទាំងអាមេរិក និងរុស្ស៊ី សុទ្ធតែមានវត្តមានកងទ័ពដូចគ្នានៅឈូងសមុទ្រពែរ្យ ។

បើកងទ័ពនៃប្រទេសទាំងពីរនេះ ប៉ះទង្គិចគ្នាជា យថាហេតុ ឬជាចេតនាណាមួយវានឹងផ្ដើមឱ្យសង្គ្រាមនៅលើតំបន់នោះផ្ទុះឡើង ហើយចង់មិនចង់ គឺជាការចាប់ផ្ដើមសង្គ្រាមលោកលើកទី ៣ ដែលនាំអោយពិភពលោកវិនាសហិនហោចធ្ងន់ធ្ងរជាងសង្គ្រាមលោកលើកទី ២ ទៀតផង ព្រោះពេលនេះ ប្រទេសមហាអំណាចយោធាទាំងពីរនេះ មានសព្វាវុធទំនើបៗ ដូចគ្នា ហើយមានក្បាលគ្រាប់នុយក្លេអ៊ែររាប់ពាន់គ្រាប់ដូចគ្នាទៀតផង៕

 

Share

ព័ត៌មានទាក់ទង

Image