en     km
en     km

ក្រុមអ្នកវិនិយោគទុនអាស៊ី បារម្ភអំពីភាពតានតឹងអាមេរិក-រុស្សី

Share

អ្នកវិនិយោគនៅអាស៊ីកំពុងតាមដានយ៉ាងប្រុងប្រយ័ត្នស្ថានការណ៏ ដែល សហរដ្ឋអាមេរិកបានវាយប្រហារទៅលើស៊ីរី កាលពីចុងសប្តាហ៍នេះ ដែលធ្វើឲ្យមានភាពតានតឹងរវាង ក្រុងវ៉ាស៊ីនតោន និង ក្រុងមូស្គូ។

ប្រធានាធិបតីចិន ស៊ី ជិនពីង(ឆ្វេង) និងប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ (ស្តាំ)។
ប្រធានាធិបតីចិន ស៊ី ជិនពីង(ឆ្វេង) និងប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ (ស្តាំ)។

នេះគឺជាភាពភ័យខ្លាចដោយសារភាពតានតឹង នៃមហាអំណាចទាំងពីនេះ ដែលគេដឹងថា នឹងមិនមានសន្តិភាពនោះទេបើ មានក្រុងមូស្គូ នៅពីក្រោយលោក ប្រធានាធិបតីស៊ីរី លោក Bashar al-Assad។

ប្រធានយុទ្ធសាស្រ្តទីផ្សារ AxiTrader លោក Greg McKenna បាននិយាយថា ការវាយប្រហារ បង្ហាញថាអាមេរិកបានដើរ តួនាទី ជាប៉ូលិសពិភពលោក។

លោកបាននិយាយទៀតថា៖ «ប្រហែលជាអាច ធ្វើឲ្យប្រភពវិនិយោគទុនមួយនៅលើភពលោក រង្គោះរង្គើ ទាំងភូមិសាស្រ្ត នយោបាយ និងទីផ្សារផងដែរ»។

លោកបានបន្តទៀតថា នេះក៏ព្រោះក្រុងវ៉ាស៊ីនតោន ចង់កម្ចាត់នូវរបបរបស់លោកប្រធានាធិបតី Assad ចេញពីសម្ព័ន្ធភាព អេរ៉ង់ និង រុស្សី។

នេះគឺជាលើកទីមួយហើយដែលអាមេរិក ប្រឈមមុខនឹង រុស្សី ចាប់តាំងពីការផ្តួលរំលំនៃជញ្ជាំងប៊ែកឡាំងដើមទសវត្ស ១៩៩០៕ Thai The Nation

Share

ព័ត៌មានទាក់ទង

Image