en     km
en     km

តុលាការចេញដីកាកោះហៅលោកឈានពិសិដ្ឋចូលខ្លួនឆ្លើយបំភ្លឺករណីប៉ុនប៉ងឃាតកម្ម

Share

ភ្នំពេញ៖ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ នៅថ្ងៃទី១០ ខែ មេសានេះ បានចេញដីកាឲ្យ លោក ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឱ្យចូលខ្លួនមកឆ្លើយបំភ្លឺករណីប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធខុស ច្បាប់។

លោក ឈាន ពិសិដ្ឋ អតីតនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក
លោក ឈាន ពិសិដ្ឋ អតីតនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ប្រភពរូបភាព៖ ទំព័រហ្វេសប៊ុក

តុលាការចេញដីកាបញ្ជាឲ្យលោក ឈាន ពិសិដ្ឋ ចូលខ្លួនមកបំភ្លឺនេះ ធ្វើឡើងបន្ទាប់ជនរងគ្រោះ លោក សេម មករា នាយរដ្ឋបាលប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានដាក់ពាក្យប្តឹងទៅតុលាការ នៅច័ន្ទនេះ។
លោក ឈាន ពិសិដ្ឋ នាយរងប៉ុសិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទីពីថ្ងៃទី៩ ខែមេសា បានដកកំាភ្លើងខ្លីបាញ់មួយគ្រាប់សំដៅទៅលើលោក សេម មករា នាយផ្នែករដ្ឋបាលប្រចំាច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បណ្តាលឲ្យត្រូវបញ្ឈិតស្មាខាងឆ្វេងធ្លាក់ស័ក្ត។
មួយថ្ងៃបន្ទាប់ ក្រសួងមហាផ្ទៃ បានសម្រេចដកហូតដំណែង លោក ឈាន ពិសិដ្ឋ ក្រមខ័ណ្ឌក្រសួងមហាផ្ទៃ។ លោក ឈាន ពិសិដ្ឋ បានរត់គេចខ្លួន បន្ទាប់ពីបាញ់ចំនួនមួយគ្រាប់ទៅលើនាយផ្នែករដ្ឋបាលបានបណ្តាលបណ្តាលឲ្យរងរបួសស្រាសស្មាខាងឆ្វេង ករណីទាស់សម្តីគ្នានៅកន្លែងការងារ។
លោកឧត្តមសេនីយ៍ និងជាអ្នកនំាពាក្យក្រសួងមហាផ្ទៃ ខៀវ សុភ័ក្រ អះអាងថា ទោះបីជា លោក ឈាន ពិសិដ្ឋ រត់គេចខ្លួនទៅដល់ណាក៏ដោយក្រសួងមហាផ្ទៃនឹងតាមចាប់ខ្លួនឲ្យបាន។

លោក ឈាន ពិសិដ្ឋ ធ្លាប់បានទទួលរងការរិះគន់ កាលចុងឆ្នំា ២០១៦ ថា ធ្វើពុតដួលសន្លប់នៅមុខរថយន្ត លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា និងជាអតីតសកម្មជនគណបក្សប្រឆំាងថា បានបើកឡានបុកឲ្យរងរបួសធ្ងន់ធ្ងររហូតទៅព្យាបាលនៅប្រទេសថៃអស់មួយរយៈ។

កាលនោះ លោក ឌិន ពុទ្ធី ត្រូវបានតុលាការសម្រេចចោទប្រកាន់ និងឃុំខ្លួនរយៈពេលខ្លី ក្រោយមកត្រូវបានដោះលែងឲ្យមានសេរីភាពវិញ៕

Share

ព័ត៌មានទាក់ទង

Image